​ទឹក​ទន្លេស្រែពក​ខ្វះ​៩​តឹក​ស្ថិត​ភាព​ប្រកាសអាសន្ន​

0

​ ​ខេត្តរតនគិរីៈ ទឹក​ទន្លេស្រែពក​ឡើងដល់​១១​ម៉ែត្រ​១០​សង់ទីម៉ែត្រ នៅ​ខ្វះ​៩​សង់ទីម៉ែត្រ​ទៀត​ស្ថិតនៅ​ភាព​ប្រកាសអាសន្ន​ហើយ​ឡើង​យ៉ាង​កំ​ហុក​រយៈពេល​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា នេះ​នៅ​ស្រុក​លំផាត់​។​ ​ ​03លោក​គង់ ស្រ៊ុន អភិបាលស្រុក​លំផាត់​បា​ន​អោយដឹង​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា នេះ​ថា​គឹ​ទឹក​ទន្លេស្រែពក​ចាប់ផ្តើម​ឡើង​យ៉ាង​កំ​ហុក ចាប់ពី​ថ្ងៃ​២៩​ដល់​៣១ ខែកក្កដា​នេះ​ទឹកបាន​ឡើង​យ៉ាង​កំ​ហុក ហើយ​នៅ​ខ្វះ​៩​សង់ទីម៉ែត្រ​ទៀត​ស្ថិតនៅ​ភាព​ប្រកាសអាសន្ន​ហើយ លោក​ចេញ​សេ​ក្តី​ជូនដំណឹង​ដល់​មេឃុំ​ទាំង​៦ អោយ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ទាំង​៣​01

ប្រភេទ​កំពុង​ត្រៀម​មធ្យោបាយ​សំរាប​ជួយ​ជំលៀស​ប្រជាពលរដ្ឋ សត្វ និង​សំភារៈ របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មកកាន់​ទីទួល​សុវត្ថិភាព ហើយ​លោក​និង​ត្រៀម​គ្រូពេទ្យ​សំរាប់​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ ហើយ​ផ្លូវ​ទៅកាន់​ភូមិ​អូរ​កាន ក្រោម​ទៅ​ភូមិ​សាម​ខា​ទឹកជំនន់​លិច​ផ្លូវ​ចំងាយ​២០០​ម៉ែត្រ​ធ្វើអោយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​លោក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចាប់ពី​ខែសីហា​ដល់​ខែតុលា ព្រោះ​មាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​នៅ​សប្តាហ៍​ខាងមុខនេះ​លោក​នឹង​កោះហៅ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ស្រុក​មក​ប្រជុំ​ដោះស្រាយ​ចំពោះ​គ្រោះមហន្តរាយ​ចំពោះមុខ​។​ ​ ​លោក​យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា នៅ​ថ្ងៃទី​២៩ ទឹកភ្លៀង​កំពស់​១៥​មី​លី​ម៉ែត្រ ថ្ងៃទី​៣០ ៤៤,៤​មី​លី​ម៉ែត្រ ថ្ងៃទី​៣១ ១២,៣​មី​លី​ម៉ែត្រ​៕02