សៀមរាប៖ បុរស ជាជាងចម្លាក់ឈើម្នាក់មានវ័យជាង២០ឆ្នាំបានសម្រេចចិត្តចង.ករសម្លាប់ខ្លួននៅនឹងដើមស្វាយបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត្តមិនដឹងពីមូលហេតុបានបង្កការភ្ញាក់ផ្ញើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលយ៉ាងច្រើនផងដែរ។ ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤ស្ថិតក្នុងក្រុមទី៧ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកសំសុភា មន្ត្រីនគរបាលប៉ុស្ដិ៍ស្លក្រាមបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះមឿនម៉ានភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ យាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាជាងចម្លាក់ ឈើឲ្យថៅកែជាម្ចាស់ផ្ទះឈ្មោះយ៉នយីនភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិកើតហេតុខាងលើ។ ម្ចាស់ផ្ទះជាថៅកែបានបំភ្លឺប្រាប់សមត្ថកិច្ចថាជនរងគ្រោះបានមកស្នាក់នៅធ្វើជាជាងចម្លាក់ឈើបាន១១ខែមកហើយដោយប្រាក់ខែក្នុង១ខែ២៥ម៉ឺនរៀល រៀនបណ្ដើ។
ម្ចាស់ផ្ទះបន្ថែមថាកាលពីល្ងាចមុនកើតហេតុជនរងគ្រោះបានផឹកស្រារជាមួយមិត្តភ័ក្កដែលមានគ្នារ៧ទៅ៨នាក់លុះផឹកដល់យប់ជ្រៅបន្តិចក៍បានឈប់ផឹកហើយបែកគ្នារទៅផ្ទះរៀងៗខ្លួន។ ស្ត្រីម្នាក់មានអាយុ៣៣ឆ្នាំឈ្មោះ ហ៊ុំរ័ត្ន ដែលមានផ្ទះជាប់នឹងផ្ទះកើតហេតុបាននិយាយថាកាលពីវេលាម៉ោងជាង១រំលងអាធ្រាធពេលគាត់ចូលបន្ទប់ទឹកគាត់បានឃើញជនរងគ្រោះអង្គុយជក់បារីនៅក្បែរកន្លែងដេក ហើយនិយាយទូរស័ព្ទរហូត។
មន្ត្រីនគរបាលបន្តថាតាមការត្រួតពិនិត្យជនរងគ្រោះបានយកពូថៅ កាប់ខ្សែរពួមានប្រវ៉ែងជិត២ម៉ែត្រ ធ្វើជាចំណងចង.ករសម្លាប់ខ្លួនឯងមិនមានករណីឃាតកម្មនោះទេ។ មន្ត្រីប៉ូលិសបន្ថែមថាក្នុងកើតហេតុលោកជួនសុបញ្ញាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបចុះទៅដល់កន្លែងកើតហេតុដែរ បន្ទាប់ពីធ្វើការកោសលវិនិឆ័យរួចសមត្ថកិច្ចបានប្រគល់សាសពឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។