ខេត្តបន្ទាយមានជ័យ (លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ) តាមរយៈប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឬ(OD) ស្រុកក្រុង ជាថ្នូរនឹងបានគូសយក(Tick) កត់សម្គាល់ឬដៅ(High light )ឈ្មោះបញ្ជូនឈ្មោះ ឱ្យជាប់ក្របខ័ណ្ឌរដ្ឋក្នុងក្រសួងសុខាភិបាល។ បើបានបង់លុយ មានសង្ឃឹម១០០% ។
សូមបញ្ជាក់ដែរថា ឆ្លើយតបនឹងការចោទប្រកាន់អំពើពុករលួយនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង រឿងគេចោទប្រកាន់ថា ខ្លួនយកលុយ ១៥.០០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌពេទ្យរដ្ឋ។
លិខិតបដិសេធដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ប្រធានមន្ទីរ របស់មន្ទូីរ របស់អភិបាលខេត្តនិងរបស់រដ្ឋបាលខេត្តជាដើម បានធ្វើឡើងដើម្បីបដិសេធនឹងការចោទប្រកាន់របស់សារព័ត៌មានក្នុងស្រុកនិងបណ្តាញសង្គមមួយចំនួន ។
ក្នុងលិខិតបដិសេធរបស់ខ្លួន មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកដំណឹងនោះថា «គឺជាព័ត៌មានមិនពិត មួលបង្កាច់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ធ្វើឲ្យមានការបាក់ទឹកចិត្តចំពោះមន្ត្រីជាប់កិច្ចសន្យាសុខាភិបាលដែលកំពុងខិតខំបំពេញការងារក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរដ៏ធ្ងន់ធ្ងរ របស់ថ្នាក់ដឹកនាំ និងអង្គភាពមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។
មន្ទីរសុខាភិបាលខេត្ត ថែមទាំងបានបង្កើតគណៈកម្មការដើម្បីទទួលពាក្យ និងពិនិត្យលើសំណុំឯកសារដើម្បីបញ្ជូនទៅក្រសួងសុខាភិបាល ព្រមទាំងមានកំណត់ហេតុ និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ។ ចំពោះសិទ្ធិសម្រេច នៃការជ្រើសរើសចូលក្នុងក្របខ័ណ្ឌរដ្ឋ មិនស្ថិតក្នុងដែនសមត្ថកិច្ច របស់មន្ទីរសុខាភិបាលខេត្តឡើយ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងសម្រេចរបស់គណៈកម្មការក្រសួងសុខាភិបាល។ បច្ចុប្បន្ននេះ លទ្ធផលនៃការជ្រើសរើសមិនទាន់ប្រកាសជាផ្លូវការ ពីក្រសួងសុខាភិបាល នៅឡើយទេ។
ទន្ទឹមនឹងការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានភាពច្បាស់លាស់ខាងលើ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏ទាមទារឲ្យអ្នកមួលបង្កាច់ បង្ហាញនូវភស្តុតាងជាក់លាក់ ដើម្បីស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។
ក្រសួងសុំបញ្ជាក់ថា ការជ្រេីសរេីសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចនោះឡេីយ គឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះក្នុងការរៀបចំសំណេីរមកក្រសួងដោយផ្អែកលេីគោលការណ៌ណែនាំ។
ប្រសិនបេីមានហេតុការណ៌កេីតមានឡេីងតាមការចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នេីសុំឲ្យអ្នកដែលបានលេីកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្តុតាងច្បាស់លាស់ ដេីម្បីក្រសួងចាត់ការតាមនិតិវិធី ហេីយទាំងអ្នកសូក និងអ្នកស៊ីសំណូក នឹងទទួលទោសដូចគ្នា ៕ដោយ៖ឃិន គន្ធា