ខេត្តព្រះសីហនុ៖សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងរបស់អង្គការឃែរកម្ពុជា”ស្ដីពីការបំពេញបែបបទសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព”ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋាន គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ និងលោកជំទាវ ហៀក ហ៊ី មុល្លី អភិបាល រងខេត្តព្រះសីហនុ ព្រមទាំង លោកស្រី ម៉ន បូរីណាប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការឃែរអន្តជាតិប្រចាំកម្ពុជា រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តផងដែរ ។សិក្ខាសីលានេះរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
.ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី ម៉ន បូរីណា ប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការឃែរ អន្តជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងកម្មវិធីសិក្ខាសាលា ឆ្លុះបញ្ចាំងគម្រោងប្រចាំឆ្នាំ និងគម្រោងចំណាកស្រុក ឆ្លងដែនដោយសុវត្ថិភាពថាអង្គការឃែរគឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិដែលធ្វើការក្នុងទិសដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសកលដោយផ្ដោតជាពិសេសធ្វើការលើស្ត្រីនិងកុមារីដើម្បីនាំមកនូវការផ្លាស់ប្ដូរប្រកបដោយនិរន្តភាព
ដល់សហគមន៍របស់ពួកគេហើយចំណុចអាទិភាពរបស់អង្គការឃែរគឺ៖ពង្រឹងសមភាពយេនឌ័រនិងសំឡេងរបស់ស្ត្រី។លើកកម្ពស់អភិបាលកិច្ចដោយមានការចូលរួម។ការបង្កើតនូវភាពធន់ទ្រាំ។ហើយនៅក្នុងឆ្នាំនេះការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្ដាលព្រំដែន ដែលពលករបានធ្វើការចំណាកស្រុក
ចេញទៅប្រទេសជិតខាង ក្រុមគោលដៅ គម្រោង គឺជាកម្មករទេសន្តប្រវេសន៍ដែលឆ្លងដែនទៅប្រទេសថៃនិងប្រទេសផ្សេងទៀតពួកគាត់ងាយនិងរងគ្រោះខ្លាំងជាងមុន ដោយតម្រូវការត្រូវយកចិត្តទុកដាក់ពួកគាត់ខ្លាំងជាងមុនដែរ។
លោកស្រីបានបន្តទៀតថា ដូចបានដឹងហើយក្នុងករណីការរាលត្បាតជំងឺកូវីដ-១៩ ជនដែលងាយរង គ្រោះបំផុតគឺជនជួបទុក្ខលំបាកខ្លាំង ដែលធ្វើការ ចំណាកស្រុកមិនថានៅក្រៅប្រទេស និងក្នុងប្រទេសនោះទេ ពួក គាត់ប្រឈមបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ហើយបញ្ហាសេដ្ឋកិច្ចនេះអាចមកពីបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងបញ្ហានយោបាយផងដែរ។
នាឱកាសនោះផងដែរលោកជំទាវ ហៀក ហ៊ី មុល្លី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងអង្គពិធីសិក្ខាសាលាខាងលើនេះថា សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ នៃគម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព ដោយបានរៀបចំឡើងដោយកិច្ចសហការណ៍ រវាងគណៈ កម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរដ្ឋបាលខេត្ត ព្រមទាំងអង្គការឃែរអន្តជាតិប្រចាំកម្ពុជា ក្រោមមូលនិធិគាំទ្រភ្នាក់ងារអង្គការសហប្រជាជាតិ លើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី ក្រោមកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌។
.ក្នុងនោះលោកជំទាវបានបន្តទៀតថា បញ្ហាចំណាកស្រុក អំពើជួញដូរមនុស្ស និងអំពើហិង្សាលើ ស្ត្រីជា បញ្ហារួមរបស់ពិភពលោក ប្រទេសក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរ ហើយបញ្ហាទាំងអស់នេះជាបញ្ហា អន្តរវិស័យ ដែលមានអន្តរកម្មរវាងគ្នាទៅវិញទៅមក ដែលតម្រូវការឱ្យឆ្លើយតបជាប្រព័ន្ធ និងមានលក្ខណៈ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅលើបញ្ហានេះ ដើម្បីឆ្លើយតបនូវបញ្ហានេះរដ្ឋាភិបាលបានបង្កើតគោលនយោបាយ នីតិវិធី និង យន្តកាដែលមានស្រាប់ដូចជា៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ជាតិ ថ្នាក់ ខេត្ត ថ្នាក់ស្រុក គណៈកម្មាធិការពិគ្រោះយោបល់ន ស្ត្រី និងកុមារថ្នាក់ខេត្ត ស្រុកនិងឃុំ បានដើរតួនាទី សំខាន់ ឆ្លើយតបទៅលើបញ្ហាស្ត្រីនិងកុមារ ដែលងាយរងគ្រោះក្នុងការចំណាកស្រុក និងអ្នក ដែលបាន ចំណាក ស្រុករួច ហើយ៕នាគសមុទ្រ




































