បេីក ការដ្ឋាន ស្ថាបនា ផ្លូវ កៅស៊ូ ជាង ៦គីឡូម៉ែត្រ ខណៈ ផ្លូវ ក្រាល កៅស៊ូ AC ជាង ៤គីឡូម៉ែត្រ ក្នុង ក្រុង កំពង់ចាម ត្រូវ បាន សម្ភោធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ

កំពង់ចាម : ក្នុង ពិធី បេីក ការដ្ឋាន ស្ថាបនា ផ្លូវ កៅស៊ូ ពី រ ជាន់ ប្រភេទ DBST ១ខ្សែ ប្រវែង ៦.៥៥០ម៉ែត្រ ពី ភូមិ បឹង បាសាក់ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ដល់ ភូមិ អូរ ឈ្លេីង ឃុំ កោះរការ ស្រុក កំពង់សៀម និង សម្ពោធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៤ខ្សែ ប្រវែង ៤៤១៥ ម៉ែត្រ ក្នុង ក្រុងកំពង់ចាម កាលពី ព្រឹក ថ្ងៃ ទី ២១ ខែមករា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា មាន ផ្លូវ មាន ក្តីសង្ឃឹម ទីណា មាន ការ អភិវឌ្ឍន៍ ទៅ ដល់ ទីនោះ តែងតែ មានការ រីកចម្រើន ដោយ ជីវភាព ប្រជាពលរដ្ឋ កាន់តែ ប្រសើរ ឡើង ព្រោះ ផ្លូវគឺជាសរសៃឈាម នៃសេដ្ឋកិច្ច យ៉ាង សំខាន់ ។

ក្នុង ឱកាស ជួប សំណេះសំណាល នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទេីប មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ដូច្នេះ ទេសូម ពុកម៉ែ បងប្អូន ជឿ ទុកចិត្ត គ្នា ទៅវិញ ទៅ មក ជាមួយ អជ្ញាធរ នៅ ទីនេះចុះ ដេីម្បីយេីង បន្ត រួម គ្នា ធ្វើ ការ អភិវឌ្ឍន៍ រីកចម្រើន តទៅ មុខទៀត ដោយ មិន មាន ការ ភូត កុហក បោកប្រាស់ ឬមួយ រត់ ចោល ពុកម៉ែ បងប្អូន នោះ ឡើយ ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត បានធ្វេី ការ ណែនាំ ដល់ មន្ត្រី បច្ចេកទេស ក៏ដូចជា អាជ្ញាធរ ពាក់ព័ន្ធ ដោយ លេីក ឡើង ថា ផ្លូវ ១ខ្សែ នេះយេីង អាចចាត់ទុក ជា ផ្លូវ ក្រវ៉ាត់ ក្រុង ដូច្នេះ ត្រូវ ធ្វើ ឲ្យបាន ឆាប់ រួចរាល់ មិន ឲ្យ ផុត ពី ឆ្នាំ ២០២១នេះទេ ហេីយធ្វើ យ៉ាងណា ត្រូវ ឲ្យ បាន ស្អាត ល្អ ទាំងមាន គុណភាព រឹងមាំ ប្រយោជន៍ ដល់ការ ប្រេីប្រាស់ បាន យូរអង្វែង ផង ហេីយ សូម ធ្វើ ចលនា ដល់ ប្រជាពលរដ្ឋ ឲ្យ ចូលរួម ដាំ ដេីម ឈេី លំអ រតាម ដងផ្លូវ ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ថា ផ្លូវ នេះ ជា ផ្លូវ របស់ ពុកម៉ែ បងប្អូន ហេីយ ដូច្នេះ សូម ប្រេីប្រាស់ តាម តំរូវការ ចុះ តែសូមចូលរួម ថែទាំ ផង ជាពិសេស ពេល បាន ផ្លូវ ល្អ ហើយ សូម អប់រំកូនចៅ ឲ្យ បេីកបរ ដោយ មាន ការ ប្រុងប្រយ័ត្ន ផងដែរ ៕