ស្វាយរៀង៖នាយឧត្ដមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះបានអញ្ជើញក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូល ដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក ដែលមានទំហំ ៣២មx៧ ម ស្ថិតនៅភូមិតាត្រាវ ឃុំ កំពង់ត្រាច ស្រុករមាសហែក
។
ពិធីនេះមានការចូលរួមពីឯកឧត្តមហែម ពិសិដ្ឋអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កកងរាជអាវុធហត្ថខេត្តស្វាយរៀងព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋករ ខេត្ត លោកតំណាងសាខាពន្ធដារខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀតផងដែ។
នាយឧត្តមសេនីយ៍សៅ សុខាបានថ្លែងណែនាំឲ្យកងរាជអាវុធហត្ថនៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់កសាងអាគារកងរាជអាវុធហត្ថតាមបណ្តាខេត្តនានានិងតាមស្រុកក្រុងទាំងអស់ឲ្យមានកន្លែងធ្វើការងារសមរម្យ។ដោយឡែកសម្រាប់ខេត្តស្វាយរៀងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុងក៏បានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ។
ឯកឧត្តមបានបញ្ជាក់ថាទោះបីបញ្ហាវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយ កងរាជអាវុធហត្ថនៅតែបន្តកសាងហេដ្ឋារចនាសម្ពន្ធ សាងសង់ជំរំបន្ទាយ អគារធ្វើការ អគារស្នាក់នៅ និងអគារនានា ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញនាពេលកន្លងទៅជាក់ស្តែងនៅថ្ងៃនេះបានបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក នៅលើទីតាំងដីថ្មី មានទំហំធំទូលាយជាងទីតាំងចាស់ ចំណែកឯទីតាំងចាស់នេះនឹងប្រគល់ជូនរដ្ឋបាលសាលាស្រុករមាសហែក។
សូមបញ្ជាក់ថាការសាងសង់នេះចំណាយថវិកាសរុបប្រមាណជាង២៥ម៉ឺនដុល្លារ ក្នុងនោះសង់អគារ របង ប្រព័ន្ធលូ និងចាក់ដីបំពេញបន្ថែមផងដែរ៕