សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យលួចរថយន្តពីខេត្តកណ្ដាល

កែវ៖បើតាមការឲដឹងពីលោវរៈសេនីយ៍ត្រី ប៉ិន តារ៉ាវុឌ្ឍ នាយការិយាល័យព្រហ្មទ័ណ្ឌនៃកងរាជអាវុធហត្ថខេត្តតាកែវបានឲដឹងថា បន្ទាប់ពីទទួលបានពត័មានថាមានករណីចោលួចរថយន្តមួយគ្រឿង រួចបើករថយន្តចេញរត់គេចតាមផ្លូវជាតិលេខ២ សំដៅមកខេត្តតាកែវ ភ្លាមនោះលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមអាយការសាលាតំបូងខេត្តតាកែវ បានដឹកនាំកំលាំងចេញចាំស្ទាក់ចាប់នៅតាមគោលដៅលើដងផ្លូវជាតិលេខ២ រហូតមកដល់ម៉ោង៨និង៣០នាទី នៅចំនុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹក និងទិញបារីជក់ តែមិនមានលុយឲគេត្រូវបានអ្នកលក់ឲដូរនិងកាត់កងជាមួយនិងទូរស័ព្ទដៃ Nokia អ៊ិនចុចពិល រួចជនសង្ស័យក៏បានឡើងលើរថយន្តបើកចេញ តែជាន់មិនទៅមុខដោយសារជនសង្ស័យខាងលើ មិនដាក់លេខបញ្ចូល ដោយបើកមិនទៅមុខជនសង្ស័យបានចុះពីលើរថយន្តមកដេកនៅអង្រឹងមុខផ្ទះគេ ដោយមានការសង្ស័យប្រជាពលរដ្ឋក៏រាយការណ៍មកសមត្ថកិច្ច ភ្លាមនោះកងកំលាំងអាវុធហត្ថខេត្តក៏បានទៅដល់ឃើញរថយន្តដែលបាត់នោះ ក៏ស្ទុះទៅចាប់ជនសងស្ស័យដែលកំពុងដេកក្នុងអង្រឹងតែម្តង ។
ក្រោយការឃាត់ខ្លួនបានកំលាំងជំនាញបាននាំខ្លួនជនសង្ស័យនិងរថយន្តមកធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាកា ។
ជនសង្ស័យឈ្មោះ យ៉ា សម្បត្តិ ហៅសំបូរ អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានផ្ទះក្បែរនិងផ្ទះរបស់ម្ចាស់រថយន្ត ដោយជនសង្ស័យខាងលើធ្លាប់ចូលមណ្ឌលកែប្រែ ៣ដងមកហើយ (ញៀនថ្នាំ) ចំពោះរថយន្តដែលលួចបាននោះ ម៉ាក HILUX VIGO RALLY ព័ណសរ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7471 ។តាកែវ