ខេត្តកំពង់ធំ : ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល បន្ទាប់ពីព័ត៌មានច្បាស់ការ ពីការដើរប្រមូលភាស៊ី កាប់ជ្រូក គោ ក្របី នៅតាមបណ្តាគ្រប់ឃុំ ដោយអាណាធិបតេយ្យ ដោយគ្មានលិខិតអនុញ្ញាតិរាប់សិបឆ្នាំ លើសពីសៀវភៅបន្ទុក។
ប្រជាពលរដ្ឋបានសម្តែងនូវការខកចិត្ត ចំពោះការអនុវត្តប្រមូលភាស៊ីរបស់លោក ឡេង ហេង ដែលបានទទួលការផ្ទេរសិទ្ធពីលោក អ៊ាង. អាន ម្ចាស់វិនិយោគសត្តឃាត បេនឡាន ស្ថិតនៅក្នុងស្រុកស្ទោង.ខេត្តកំពង់ធំ។
ប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ថា.ច្បាប់មិនអនុញ្ញាតិឲ្យ ដើរប្រមូលភាស៊ីសត្តឃាត ក្រៅសត្តឃាត ជាដាច់ខាត និងត្រូវគោរពតាម ល័ក្ខខ័ណ្ឌ អនុវត្តតាមសៀវភៅបន្ទុក គឺលោក ឡេង. ហេង បានដើរប្រមូលភាស៊ីលើស សៀវភៅបន្ទុក.ថែមទាំងចាត់តែមនុស្សរបស់ខ្លួន ឈ្មោះនៅ ឈាងយឿន ហៅតាកុក ដើរប្រមូលលុយយ៉ាងអាណាធិបតេយ្យ តាមឃុំនានា ដែលមានការកាប់ជ្រូកគោក្របីលក់។
ប្រភពបែកធ្លាយបាន ស្អុយសាយភាយ ពេញស្រុកស្ទោង ដោយសារ ការប្រមូលភាស៊ីពីការកាប់ជ្រូកមាន់ទា គោក្របី.នៅក្នុងស្រុកស្ទោង ដោយសារមានមន្ត្រីគ្រាប់ល្ពៅស្ងោរ លួចឃុបឃិតគ្នា យកភាស៊ីជ្រូកមួយក្បាល ច្បាប់ឲ្យយកតែ 7500រៀល តែត្រូវបានយកលើសដល់ទៅ 16000រៀល ចំណែកគោមួយក្បាលសៀវភៅបន្ទុកកំណត់ 9500 តែយកលើសដល់ទៅ 24000 រៀល។
យោងតាមប្រភពពី អាជីវករលក់សាច់ជ្រូក គោ.ក្របី នៅព្រឹកថ្ងៃទី23 ខែមករាឆ្នាំ 2021 បានឲ្យដឹងថា អាជីវកម្មលក់សាច់ជ្រូកថា លក់មិនសូវដាច់នោះទេ ចំណែកភាស៊ីត្រូវបានឈ្មោះចិន្តា ត្រូវជាកូនប្រសារលោកកុក ជាអ្នកដើរយកភាស៊ី ដោយបានបញ្ជាក់ថា កាលពីមុនអ្នកស្រីចិន្តាយកភាស៊ីសរុប តែពេលនេះ ខាងភាស៊ីយកផ្សេង ពេទ្យសត្វយកផ្សេង។
មហាជនបាន ធ្វើការរិះគន់យ៉ាងចាស់ដៃមកលើ ការគ្រប់គ្រងភាស៊ី របស់រដ្ឋបាលស្រុកស្ទោង បានបណ្តែតបណ្តោយឲ្យមានការ ដើរប្រមូលលុយក្រៅសត្តឃាត ខុសពីច្បាប់ និងបានចាត់តាំងមនុស្ស គ្មានការអនុញ្ញាតិ ដូចជាលោកនៅ ឈាងយឿន ហៅតាកុក និងកូនប្រសារដើរយកលុយ តាមបណ្តាឃុំនីមួយៗ ក្នុងស្រុកស្ទោងទៅវិញ៕
ដោយខេមរា