បន្ទាយមានជ័យ៖និសិ្សតចំនួន២៦៩នាក់ក្នុងនោះមានស្រីចំនួន១៦៣នាក់បានទទួលវិញ្ញាប័ណ្ណបត្រភាពអ្នកដឹកនាំនិងគ្រប់គ្រងពី ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យដែលមានការសិក្សា មានរយៈខ្លី នៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យស្ថិត ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២៣ខែមករា ឆ្នាំ ២០២១។
មានអ្នកចូលរួមឯកឧត្ដមឈើយ ចាន់ណាសមាជិកព្រឹត្តសភា ឯកឧត្ដម ខេងស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត លោកជ័យសារិន ប្រធានគណៈកម្មាធិការគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្ត លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនអ្នកទៀត។
លោកជ័យសារិនបានមានប្រសាន៍ថានិសិ្សតចូលរៀនសិក្សាក្នុងសាលាសាកលវិទ្យាល័យជាតិមានជ័យនេះ៣កំរិតក្នុងនោះមានបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។បរិញ្ញាបត្រជាន់ខ្ពស់សិក្សាមាន៥ជំនាញ បរិញ្ញាបត្រមានចំនួន១៦ជំនាញ បរិញ្ញាបត្ររងមានចំនួន៤ជំនាញ បរិញ្ញាបត្រជាន់ខ្ពស់សិក្សាមានរយះពេល៦ ឆ្នាំ បរិញ្ញាបត្រសិក្សាមានរយះពេល៤ឆ្នាំ បរិញ្ញាបត្ររងសិក្សាមានរយះពេល៤ឆ្នាំ។
ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យមានប្រសាសន៍ថា៖ ផ្ដាំផ្ញើរដល់និស្សិតជ័យលាភី ដែលបានទទួលវិញ្ញាប័ណ្ណបត្រភាពអ្នកដឹកនាំនាពេល ក៍ដូចជានិស្សិតដែលកំពុងសិស្សាកុំបោះបង់ការសិក្សាទោះជានៅក្នុងកាលះទេសះណាក៍ដោយដើម្បីបង្កើនធនធាន់មនុស្សបំពេញតម្រូវការរដ្ឋាភិបាល។
ឯកឧត្ដម ស សុខា ណែនាំជូននិស្សិតអោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរដ្ឋាភិបាល ដើម្បីចូលរួមការរីរាលដាលជម្ងឺរ កូវីត១៩៕ដោយ៖ ឃិន គន្ធា