គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង១៥ឃុំ ទូទាំងស្រុក ចំនួន១.៥៥៨នាក់

ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស២០២១ស្រុកព្រៃនប់ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង១៥ឃុំ ទូទាំងស្រុក ចំនួន១.៥៥៨នាក់ ស្រី៧១៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្តព្រះសីហនុ ឯកឧត្តម ចេវ គឹមហេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ ឯកឧត្តម សូខន ឬទ្ធីគុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ។