ឯកឧត្តម សុខ ប្រសិទ្ធិ ប្រកាសសមាសភាពក្រុមការងារទាំង១០ភូមិក្នុង ឃុំ រមេញ ស្រុកកោះអណ្តែតដើម្បីពង្រឹងការងារមូលដ្ឋាន

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានក្រើនរំព្ញកដល់អាជ្ញាមូលដ្ឋានក្រុមការងារចុះជួយឃុំត្រូវចុះធ្វើស្ថិតិបច្ចុប្បន្នភាពសមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានឱ្យបានច្បាស់លាស់និងពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ ២០២៣ខាងមុខនេះ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងក្នុងខណៈអញ្ជើញប្រកាសសមាសភាពក្រុមការងារទាំង១០ភូមិក្នុង ឃុំ រមេញ ស្រុកកោះអណ្តែតរសៀលថ្ងៃទី២៤មករា។
ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៍ការរៀបចំប្រកាសសមាសភាពក្រុមការងារប្រចាំភូមិទាំង១០ក្នុង ឃុំ រមេញគឺដើម្បីពង្រឹងប្រសិទ្ធិភាពការងារក្នុងការជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
ឯកឧត្តម សុខ ប្រសិទ្ធិ បាននែនាំដល់អាជ្ញាធរត្រូវចុះតាមមូលដ្ឋានស្រង់ស្ថិតិស្នាក់នៅ តាមដានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋ ក្ដាប់ឱ្យបាននូវចំនួនប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ឌនិងមិនមានអត្តសញ្ញាណ្ណប័ណ្ឌត្រូវជម្រុញប្រជាពលរដ្ឋនិងកូនចៅគ្រប់អាយុបោះឆ្នោតធ្វើអត្តសញ្ញាណបណ្ឌឱ្យបានគ្រប់ៗគ្នាដើម្បីមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត ក្ដាប់ឱ្យបាននិងដោះស្រាយបន្ទាន់នូវបញ្ហាប្រឈមកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្ដម សុខ ប្រសិទ្ធិ បានផ្ដាំផ្ញើរដល់អាជ្ញាធរត្រូវ សហការជាមួយសមត្ថកិច្ច បង្រ្កាប ឱ្យ បាន នូវបទល្មើសផ្សេងៗ ចោរលួច ប្លន់ ល្បែងស៊ីសង គ្រឿងញៀន បងធំក្នុងមូលដ្ឋាន ជាពិសេសបំរើសេវាសាធារណៈ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋប្រកប ដោយ តម្លាភាព និងត្រឹមត្រូវដើម្បីបង្កើនជំនឿទុកចិត្តមកលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។ ត្រូវ បន្តចូលរួម អនុវត្តន៍នូវកំណែទម្រង់ ដ៍ទូលំទូលាយ ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ប្រកបដោយ ប្រសិទ្ធភាព មានលក្ខណៈពេញលេញស្មោះត្រង់ និងការតាំង ចិត្តខ្ពស់តាមអភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និង ព្យាបាល ដែល ជាការងារដ៍មានសារៈ សំខាន់បំផុតសម្រាប់ ប្រទេសជាតិ និង គណៈបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាបាននឹងកំពុងបន្តសម្រេច បានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗជាច្រើនថែមទៀតជូនជាតិ តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិឲ្យខ្ពស់ត្រដែត រួមជាមួយ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម សុខ ប្រសិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈ។ ឯកឧត្ដម សុខ ប្រសិទ្ធិ ក៍បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកសមាជិកា ក្រុមប្រឹក្សា ឃុំ កម្លាំងការពារដែលបានចូលរួម ផងដែរ។