នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១
តំណាងឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ចែកជូនមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលមានជីវភាពខ្សត់ខ្សោយចំនួន ២៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖
១-ថវិកា ៥ម៉ឺនរៀល
២-អង្ករ ២៥គីឡូក្រាម
៣-មី ០១កេស
៤-ទឹកក្រូច ០១កេស
៥-ទឹកសុទ្ធ ០១កេស
៦-ទឹកត្រី ០១យួរ
៧-ទឹកស៊ីអ៉ីវ ០១យួរ។
នាក្នុងឱកាសនេះដែរ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានធ្វេីការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានតស៊ូ និងលះបង់អតីតកាល ដើម្បីការពារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានជួយឧបត្ថមជា ភេសជ្ជៈ ទឹកសិទ្ធ និងគ្រឿងបរិភោគ ជូនដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមឱ្យទទួលបាននូវសេចក្តីសុខ និងជោគជ័យក្នុងរបរអាជីវកម្ម៕