សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យទទួលប្រធានថ្មី

បន្ទាយមានជ័យ៖សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យទទួលប្រធានថ្មី អោយចូលកាន់មុខដំណែង ហើយបានប្រារព្ធពិធីជួបជុំតូចមួយកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២១ ។

យោងប្រកាសស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖ សម្រេចតែងតាំងមុខតំណែងអនុសេនីយ៍ឯកចំណាន បញ្ញា អត្តលេខ៧៣៤៣៩ អនុប្រធាន ឡើងជាប្រធានសាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យទទួលប្រធាន ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ បានអោយនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ណណកម្ម បើកសាខាលិខិតឆ្លងដែននៅ៣សាខាលិខិតឆ្លងនៅខេត្ត បាត់ដំបង , ខេត្តបន្ទាយមានជ័យនិងខេត្តកោះកុងបើកសាខាផ្តល់សេវាធ្វើលិខិតឆ្លងដែន ដើម្បីងាយស្រួលពលរដ្ឋនិងជាពិសេស ដែលធ្វើលិខិតឆ្លងដែនជូន។ដោយ៖ឃិន គន្ធា