ព្រៃផ្សៃណាស់ ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករមិនស្គាល់មុខអារកសម្លាប់ហើយបន្សល់ទុកកូន៣នាក់ឱ្យនៅកំព្រា នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង 1 រំលងអធ្រាត្រឈានចូលថ្ងៃទី 25 ខែមករាឆ្នាំ 2021ស្ត្រី មេម៉ាយម្នាក់មានកូន៣ នាក់ត្រូវបានជនមិនស្គាល់មុខចាប់អារកសម្លាប់ នៅក្នុងផ្ទះបណ្ដាលអោយស្លាប់នៅក្នុង ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

បើយោងតាមការបញ្ជាក់ពីលោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានប្រាប់ព័ត៌មានជាបឋមកថា៖ស្រីរង
គ្រោះមានឈ្មោះ អឿន រេន អាយុ៣០ ឆ្នាំជាស្ត្រីមេម៉ាយមានកូន៣នាក់ក្នុងបន្ទក ។ នៅយប់កើតហេតុពុំមាននរណាបាន
ដឹងឡើយ ប៉ុន្តែនៅវេលាម៉ោង១ រំលងអធ្រាត្រ ស្រាប់តែឃើញកូនៗស្រែកយំហើយ រត់ចេញពីក្នុងផ្ទះមកក្រៅ ពេលនោះក៍មានអ្នកជិតខាងនាំគ្នាទៅមើល ឃើញស្ត្រីជាម្ដាយត្រូវគេអារកដាច់បំពង់ខ្យល់ស្លាប់បាត់ទៅហើយ ។

នៅព្រឹកថ្ងៃទី ២៥ ថ្ងៃដដែលនេះដែរ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវយ៉ាងយកទឹកដាក់ លើមុខសញ្ញាជនដៃដល់ ប៉ុន្តែទោះយ៉ាងណានេះក្តីកម្លាំងសមត្ថកិច្ចមិនទាន់ប្រាប់ពីតម្រុញយ៉ាងណានោះទេ គ្រាន់តែប្រាប់ថា៖ កំពុងស្រាវជ្រាវ ។

ចំណែកសមត្ថកិច្ចជំនាញបានពិនិត្យធ្វើកោសល្យពិច្ច័យ ឱ្យដឹងថា៖ នៅកន្លែងកើតហេតុ បានរកឃើញស្រោម កាំបិតដែលឃាតករបានប្រើ និងឃើញ ទូរសព្ទ័ស្ត្រីរងគ្រោះបានបែក កញ្ជក់ខ្ទេច ដែលសមត្ថកិច្ចសង្ស័យថាៈ អាចមុនពេលធ្វើ
ឃាតស្ត្រីរងគ្រោះខាងលើនេះ ឃាតករបានទាស់គ្នាជាមួយស្រ្តីរងគ្រោះទើបឈានដល់បោកទូរសព្ទ័ហើយចាប់ នារីរងគ្រោះអារក រួចជនដៃដល់បានរត់គេចខ្លួនបាត់ ស្រមោល។

ដោយឡែក លោក ប៉ុល វុទ្ឋី ស្នងការរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ក្រោយការស្រាវជ្រាវ និងការប្រមូលវត្ថុតាង សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាបានហើយ ដែលពេលនេះកំពុងរត់គេចខ្លួន ។
ក្រោយការពិនិត្យធ្វើកោសល្យវិច្ច័យ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោមដំណក់ទឹកភ្នែកដ៏តក់ស្លុតពីកូនតូចៗទាំង
៣នាក់៕