កាលពីថ្ងៃទី៣០កក្កដា ក្រុមឧទ្ទាម អ៊ិស្លាម Ansar al-sahria ដែលមាន ទំនាក់ទំនងជិតស្និទ្ធនឹងក្រុមភេរវកម្ម អាល់កៃដា បានប្រកាសដណ្ដើមសិទ្ធិ គ្រប់គ្រងទាំងស្រុងទីក្រុង Banghazi របស់ លីប៊ី ។ កម្លាំងឧទ្ទាម Ansar al-sahria ត្រូវ បានអាមេរិកដាក់ចូលក្នុងបញ្ជីភេរវកម្ម ដោយសារក្រុមនេះបានវាយប្រហារទៅ លើស្ថានទូតអាមេរិកនៅប្រទេសលីប៊ី កាលពីឆ្នាំ២០១២ ។ បណ្ដាញទូរទស្សន៍ al-arabiya របស់ ប្រទេសអារ៉ាប៊ីសាអូឌីត បានផ្សព្វផ្សាយ ថា ការដណ្ដើមបានទីក្រុងខាងលើមក គ្រប់គ្រង ក្រោយរយៈពេលវាយប្រហារ គ្នា២ថ្ងៃកន្លងមក រវាងទាហានលីប៊ី នឹង ក្រុមឧទ្ទាម ។
កាលពីថ្ងៃទី២៩កក្កដា ក្រុមឧទ្ទាម អ៊ិស្លាមដណ្ដើមបានទីតាំងយោធានៅ ភាគអាគ្នេយ៍ទីក្រុង Banghazi មកគ្រប់ គ្រង ដោយទីនោះមានសព្វាវុធទំនើបៗ ជាច្រើន ។ ចំណែកនៅទីក្រុង Tripoli ក្រុមឧទ្ទាម បានឯកភាពឈប់បាញ់រយៈពេល២៤ ម៉ោង ដើម្បីផ្ដល់ឱកាសដល់ក្រុមពន្លត់ អគ្គិភ័យចូលទៅពន្លត់ការឆាបឆេះឃ្លាំង ស្ដុកប្រេងដ៏ធំនៅជិតអាកាសយានដ្ឋាន អន្ដរជាតិទីក្រុង Tripoli ក្រោយពេលត្រូវ គ្រាប់រ៉ុក្កែតកាលពីថ្ងៃទី២៧កក្កដា ។
ការប៉ះទង្គិចគ្នានៅទីក្រុង Tripoli ជា ទីក្រុងធំទី២របស់លីប៊ី អូសបន្លាយរយៈ ពេលកន្លងមក បានធ្វើឱ្យប្រទេសនេះ ធ្លាក់ក្នុងអំពើហិង្សាខ្លាំងបំផុតមិនធ្លាប់ មានចាប់តាំងពីមេដឹកនាំហ្គាដាហ្វីដួល រលំ ។ ចំពោះស្ថានភាពហិង្សាដែលកើនឡើង នៅលីប៊ីនោះ បារាំង និងព័រទុយហ្គាល់បាន សម្រេចបិទទ្វារស្ថានទូតហើយកោះហៅ មន្ដ្រីស្ថានទូតត្រឡប់មកវិញ ដោយសារ ការវាយប្រហារខ្លាំងឡើងពីមួយថ្ងៃទៅ មួយថ្ងៃនៅ ភាគខាងជើងប្រទេសលីប៊ី ។ រដ្ឋាភិបាលបារាំងក៏បានប្រកាសពី គម្រោងជម្លៀសពលរដ្ឋបារាំងចេញពី លីប៊ីចាប់ពីរសៀលថ្ងៃទី២៩ ខែកក្កដា ។ បច្ចុប្បន្នមានពលករបារាំងប្រមាណ ១០០នាក់មានវត្ដមាននៅប្រទេសលីប៊ី។ ក្នុងរយៈពេល២សបា្ដហ៍កន្លងមក លីប៊ីប្រឈមនឹងអំពើហិង្សា ការបង្ហូរ ឈាមខ្លាំងបំផុតមិនធ្លាប់មានចាប់តាំង ពីមេដឹកនាំហ្គាដាហ្វ៉ីដួលរលំនៅឆ្នាំ ២០១១ ។ គិតមកទល់ពេលនេះ មាន ពលរដ្ឋ៩៧នាក់បាត់បង់ជីវិត និងជាង ៤០០នាក់រងរបួសក្នុងអំពើហិង្សា