សិស្សានុសិស្សចំនួន២៩៩នាក់បានចូលរួមប្រឡងយកអាហារូបករណ៍ជំនាញគិលានុបដ្ឋាកនិងវិសកម្ម និងស្ថាបត្យកម្ម ពីសាកលវិទ្យាល័យអង្គរ
ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សដែលមានជីវភាពខ្វះខាតបានសិក្សារៀនសូត្រនិងទទួលបានចំណេះដឹងខ្ពស់មានជំនាញពិតប្រាកដសម្រាប់ចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត់ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១នេះសាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានបើការប្រឡងយកអាហាររូបករណ៍លើជំនាញគិលានុបដ្ឋាកនិងជំនាញ វិសកម្មនិងស្ថាបត្យកម្ម។ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារី ចូលរួមចំនួន២៩៩នាក់ ក្នុងនោះជំនាញគិលានុបដ្ឋាកមានចំនួន២០១នាក់ និងជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន៩៨នាក់។
លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរខេត្តសៀមរាបបានថ្លែងថា អាហារូបករណ៍ដែលសិស្សានុសិស្សត្រូវប្រឡងយកនៅពេលនេះ គឺមានជំនាញគិលានុបដ្ឋាកអាហារូបករណ៍១០០%ចំនួន៥០កន្លែង ដែលផ្តល់ដោយប្រទេសជប៉ុន សម្រាប់សិស្សដែលប្រឡងជាប់អាហារូបករណ៍នេះនិងទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែចំនួន៨០ដុល្លារអាមេរិក និងអាហារូបបករណ៍១០០%លើជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន១៥កន្លែង ដែលផ្តល់ដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាបដោយទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែចំនួន៨០ដុល្លារ ដូចគ្នាដែរ។ លោកសុខតុញក៍បានបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗចាប់យកឱ្យបាន ព្រោះវានិងផ្តល់ចំណេះដឹង ចំណេះធ្វើ ជាពិសេសនិងជួយធ្វើឱ្យជីវភាពគ្រួសាររបស់ប្អូនៗ ធូរធាជាងមុន។ ហើយការសិក្សាជំនាញទាំងពីរនេះ មិនត្រឹមតែបានសិក្សានៅក្នុងសាកលវិទ្យាល័យអង្គរ ប៉ុណ្ណោះទេ ប្អូនៗសិស្សានុសិស្សនិងមានឱកាសទៅសិក្សាបន្ត នៅបណ្តាប្រទេសផ្សេងៗ ដែលជាដៃគូរបស់សាកលវិទ្យាល័យអង្គរផងដែរ។ជាពិសេសអ្នករៀនជំនាញគិលានុបដ្ឋាក ក៏មានឱកាសចូលទៅធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរដោយសារតែសាលានិងមន្ទីរពេទ្យនេះបានចុះកិច្ចព្រមព្រៀងនិងគ្នារួចហើយ។
លោក ម៉ួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ធនធានមនុស្សផ្នែកគិលានុបដ្ឋាក គឺកំពុងតែមានត្រូវការច្រើន ហើយសម្រាប់នៅក្នុងខេត្តសៀមរាបនេះ គឺមានតែសាកលវិទ្យាល័យអង្គរទេដែលបានបើកបង្រៀនផ្នែកនេះ ដូច្នេះប្អូនៗត្រូវខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានអាហាររូបករណ៍សិក្សា