​ការធ្វើដំណើរ​តាម​ដែនអាកាស​មាន​គ្រោះថ្នាក់​តិច​បំផុត តែមាន​ការព្រួយបារម្ភ​ខ្លាំង​

0

​ការធ្វើដំណើរ​តាម​យន្ដហោះ ចំនួន អ្នក​ជួប​គ្រោះថ្នាក់​មាន​តិច​គ្រោះថ្នាក់ មាន​តិចជាង​អ្នកធ្វើដំណើរ​ដោយ​ថ្មើរ ជើង ដោយ​រថយន្ដ ប៉ុន្ដែ​មានការ​ព្រួយ បារម្ភ​ច្រើនឡើង​ជាង​មុនពេល​ធ្វើដំណើរ តាម​យន្ដហោះ​បន្ទាប់ពី​មាន​គ្រោះថ្នាក់ ផ្ទួនៗ​គ្នា​កើតឡើង ។ ​គ្រោះថ្នាក់​យន្ដហោះ​កើតឡើង​ផ្ទួនៗ គ្នា​រយៈពេល​ដ៏​ខ្លី​កន្លងមក ធ្វើឱ្យ​អ្នកធ្វើ ដំណើរ​តាម​ជើងហោះហើរ​មិនអាច​លះ បង់​ក្ដីកង្វល់​របស់ខ្លួន​បានឡើយ​។ បើ​ទោះ ថា ចំនួន​

អ្នកស្លាប់​ដោយ​ធ្វើដំណើរ​នៅ លើ​យន្ដហោះ​មាន​តិចជាង​ធ្វើដំណើរ តាម​រថយន្ដ ឬ​ធ្វើ​ជើង​ក៏ដោយ ។ ​ជាការ​ពិតណាស់ ចាប់​តាំងពីដើម ឆ្នាំ​២០១៤​មកទល់ពេលនេះ គ្រោះថ្នាក់ អាកាសចរណ៍​ជាច្រើន​បានកើត​ឡើង បណ្ដាលឱ្យ​អ្នកធ្វើការ​នៅតាម​ក្រុមហ៊ុន អាកាសចរណ៍​នានា​មាន​ភាព​ធុញថប់ ដូចជា​មាន​អ្វី​មក​គ្របដណ្ដប់​នៅលើ សតិអារម្មណ៍​របស់​ពួកគាត់ មិនមាន ភាព​ជ្រះស្រឡះ​ដូចពេលមុន ។ ​ចាប់តាំងពី​ដើមឆ្នាំ​មកទល់ពេលនេះ នៅលើ​ពិភពលោក​ទាំងមូល​មាន​គ្រោះ ថ្នាក់​យន្ដហោះ​ពាណិជ្ជកម្ម ដឹកជញ្ជូន​អ្នក ដំណើរ​ដល់​ទៅ​៦​ករណី ដោយ​ក្នុងនោះ ក្រុមហ៊ុន​អាកាសចរណ៍​នេ​ប៉ាល់​អ៊ែរ ឡាញ​១៨៣ ជួប​គ្រោះថ្នាក់​សម្លាប់ មនុស្ស​១៨​នាក់​, ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរ​ឡាញ​ជើងហោះហើរ MH- 370 បាត់​ខ្លួន​ដោយមាន​អ្នកដំណើរ​ដល់ ទៅ​២៣៩​នាក់​ហើយ​មកទល់ពេលនេះ មិនទាន់​រកឃើញ​នៅឡើយ ។ គ្រោះថ្នាក់ មួយទៀត​កើតមក​លើ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដដែល​ដែលមាន​លេខ​ហោះហើរ MH-17 ជួប​គ្រោះថ្នាក់​នៅលើ​ដែន អាកាសប្រទេស​អ៊ុយ​ក្រែ​ន​សម្លាប់​មនុស្ស ២៩៨​នាក់ ។ ក្រុមហ៊ុន​អាកាសចរណ៍ Skyward Aviation សម្រាប់​ដឹកទំនិញ ក៏បាន​ជួប​គ្រោះថ្នាក់​បណ្ដាលឱ្យ​អាកាស យានិក​៤​នាក់​បាត់​បង់ជីវិត ។ ក្រុមហ៊ុន អាកាសចរណ៍ Transasia Airway ជួប គ្រោះថ្នាក់​នៅ​តៃវ៉ាន់​ស្លាប់​៤៨​នាក់ របួស​១០​នាក់ និង​ក្រុមហ៊ុន​អាកាស ចរណ៍​អាល់​ហ្សេ​រី​ដែលមាន​លេខ​ហោះ ហើរ 5017 ជួប​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​នៅ ម៉ាលី​សម្លាប់​មនុស្ស​១១៦​នាក់ ។ ​ដោយឡែក​កាលពី​ឆ្នាំ​២០១៣ ចំនួន យន្ដហោះ​ដឹក​អ្នកដំណើរ​ដែល​ជួប​គ្រោះ ថ្នាក់​នៅលើ​ពិភពលោក មាន​១១​ករណី ប៉ុន្ដែ​មិន​បង្កឱ្យមាន​ភាព​តក់ស្លុត​បាក់ ស្មារតី ភ័យខ្លាច​ដូចជា​ឆ្នាំ​២០១៤​នោះ ឡើយ ។ ដោយសារ​គ្រោះថ្នាក់​ឆ្នាំនេះ សុទ្ធសឹងតែ​បានកើត​ឡើង​នៅលើ​យន្ដ ហោះ​ធុន​ធំ មាន​អ្នកធ្វើដំណើរ​រាប់រយ នាក់ ហើយ​កើតឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី ។ ​ដោយ​គ្រោះថ្នាក់​ជាច្រើន​កើតឡើង តាម​ជើងហោះហើរ​បានធ្វើឱ្យ​អ្នកដំណើរ នៅលើ​ពិភពលោក​មាន​ក្ដី​ព្រួយបារម្ភ ។ បណ្ដា​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​បាន ខិតខំ​រិះរក​វិធីសាស្ដ្រ​ធ្វើឱ្យមាន​សុវត្ថិ ភាព​ជាង​នេះ ខណៈដែល​ការហោះហើរ នៅក្នុង​ឆ្នាំនេះ​បង្ក​ការព្រួយបារម្ភ​យ៉ាង ខ្លាំង​ដល់​អ្នកដំណើរ​គ្រប់រូប ។ សូម្បីតែ យន្ដហោះ​សម្រាប់​ដឹក​ប្រធានាធិបតី ក៏ រង​ការគំរាមកំហែង​ផងដែរ ។ ជាក់ស្ដែង យន្ដហោះ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង ត្បូង លោកស្រី​ផាក យុង​ហេ ត្រូវ​ហោះ វាង​ដែល​អាកាសប្រទេស​អ៊ីរ៉ង់​នៅពេល ដែល​មន្ទីរ​គ្រប់គ្រង​ដែនអាកាស​មិន អនុញ្ញាតឱ្យ​ឆ្លងកាត់​ដែនអាកាស​របស់ ខ្លួន​នោះ ។ ​សោកនាដកម្ម​នៅលើ​យន្ដហោះ​ដឹក អ្នកដំណើរ​ធុន​ធំ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែ​រឡាញ​កើតឡើង​ដោយសារ​តែមាន ចេតនា ។ ជើងហោះហើរ MH-370 ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​៨ ខែមីនា រហូតមកទល់​ពេលនេះ​មិនទាន់​រកឃើញ ក៏​ជា​ចេតនា​របស់​អ្នកបើកបរ​យន្ដហោះ ដែល​អ្នកឯកទេស​បាន​សន្និដ្ឋានថា បាន ផ្ដាច់​ប្រព័ន្ធ​ទំនាក់ទំនង ហើយ​បង្វែរ​ផ្លូវ ហោះហើរ​ដោយ​ខ្លួនឯង ។ គ្រោះថ្នាក់ យន្ដហោះ​MH-17 នៅ​ថ្ងៃទី​១៧ ខែកក្កដា កើតឡើង​ដោយមាន​ចេតនា​គឺ​បាញ់​ពី មី​ស៊ី​លពី​ដី​បណ្ដាលឱ្យ​ផ្ទុះ​ឆេះ​សម្លាប់ មនុស្ស​ទាំងអស់​នៅលើ​យន្ដហោះ​នោះ ។ ​ចំណែក​គ្រោះថ្នាក់​នៅលើ​យន្ដហោះ របស់​ក្រុមហ៊ុន Transasia និង Air Ageria ក៏មាន​ចំណុច​ដូចគ្នា​គឺ​គ្រោះ ថ្នាក់​កើតឡើង​ដោយសារតែ​ជួប​ខ្យល់ ព្យុះ​។ អ្នកឯកទេស​ជាច្រើន​បានដាក់ សំណួរ​សួរថា ហេតុអ្វី​បានជា​ក្រុមហ៊ុន អាកាសចរណ៍​ខាងលើ​នៅតែ​សម្រេច ហោះហើរ​មិន​ព្រម​លុបចោល បើ​ទោះ ដឹងថា ជួបនឹង​ខ្យល់ព្យុះ​ក៏ដោយ ។ ​បើទោះបី​មាន​គ្រោះថ្នាក់​អាកាស ចរណ៍​ផ្ទួនៗ​គ្នា ប៉ុន្ដែ​មធ្យោបាយ​ធ្វើ ដំណើរ​តាម​ដែនអាកាស​ស្ថិតនៅ​លំដាប់ កំពូល​ដដែល​ពី​សុវត្ថិភាព ។ តាម តួលេខ​ពី​សុវត្ថិភាព​ធ្វើដំណើរ​បង្ហាញ​ឱ្យ ឃើញថា មានតែ​ដែនអាកាស​ប៉ុណ្ណោះ ដែលមាន​សុវត្ថិភាព​ជាងគេ ។ ​តួលេខ​អ្នកធ្វើដំណើរ​ស្លាប់​តាម​ដែន អាកាស​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១១​មាន​៣៧៣​នាក់ ក្នុងចំណោម​អ្នក ដំណើរ​២,៨៤​ពាន់​លាន​នាក់ ។ ដូច្នេះ ក្នុង ចំណោម​អ្នកដំណើរ ៧,៦​លាន​នាក់​នៅ លើ​យន្ដហោះ មានតែ​ម្នាក់​ប៉ុណ្ណោះ ស្លាប់​ដោយ​គ្រោះថ្នាក់ ។ អាកាសចរណ៍ ជា​មធ្យោបាយ​ធ្វើដំណើរ​សុវត្ថិភាព បំផុត ប៉ុន្ដែ​មិនមាន​សុវត្ថិភាព​១០០ ភាគរយ​នោះឡើយ ។ នៅលើ​ពិភព លោក​នេះ​គ្មាន​ទីកន្លែង​ណា មធ្យោបាយ ធ្វើដំណើរ​ណា​ដែលមាន​សុវត្ថិភាព​១០០ ភាគរយ​នោះឡើយ ។ ​មួយវិញទៀត អ្នកធ្វើដំណើរ​តាម អាកាសចរណ៍​នៅពេលដែល​ជួប​គ្រោះ ថ្នាក់​បាត់បង់​ជីវិត​ទទួលបាន​ប្រាក់​សំណង យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ក៏​ដូច ជា​ក្រុមហ៊ុន​អាកាសចរណ៍ ចំណែក​អ្នក ស្លាប់​ដោយ​ធ្វើដំណើរ​ថ្មើរជើង ឬ​តាម រថយន្ដ រថភ្លើង​ទទួល​ប្រាក់​សំណង​ទាប បំផុត ។ ប៉ុន្ដែ​ប្រសិនបើ​មាន​ផ្លូវអាកាស និង​ផ្លូវគោក​ព្រម​គ្នា​ទៅកាន់​គោលដៅ មួយ​នោះ អ្នកដំណើរ​ភាគច្រើន​ជ្រើស រើស​ផ្លូវគោក​ជាង​ដែនអាកាស ដោយ សង្ឃឹមថា បើ​មាន​ហេតុការណ៍​អាក្រក់ ណាមួយ​កើតឡើង ក៏មាន​សង្ឃឹម​រស់ នៅបាន​ខ្លះ​ដែរ ។ ចំណែក​ការធ្វើដំណើរ តាម​ជើងហោះហើរ បើ​ជួប​គ្រោះថ្នាក់ ហើយ គ្រួសារ​ទាំងមូល​ប្រាកដជា​គ្មានអ្វី សេសសល់ ជាក់ស្ដែង​ដូចជា​គ្រួសារ​ជន ជាតិ​កាណាដា និង​អាល់​ហ្សេ​រី​៥​គ្រួសារ ដែលមាន​សមាជិក​ទាំង​អស់​ធ្វើដំណើរ នៅ​ជើង​ហោះ​របស់​ក្រុមហ៊ុន​ហ៊ុន​អា​-​កាស​ចរណ៍​អ៊ែរ​អាល់​ហ្សេ​រី​ជួប​គ្រោះ ថ្នាក់​នៅ​ប្រទេស​ម៉ាលី​ស្លាប់​ទាំង​គ្រួសារៗ តែម្ដង ។ កត្ដា​នោះ​ហើយ​បានធ្វើឱ្យ​អ្នក ដំណើរ​តាម​ផ្លូវគោក បើទោះជា​ដឹងថា មាន​ភាគរយ​នៃ​គ្រោះថ្នាក់​ច្រើនជាង ដែនអាកាស​ក៏ដោយ