អ៊ីរ៉ាក់បានចុះកិច្ចព្រមព្រៀងដែលមាន តម្លៃដល់ទៅ១០០០លានដុល្លារជាមួយ រុស្ស៊ីក្នុងការទិញកាំភ្លើងត្បាល់ កាំជ្រួច មីស៊ីលប្រឆាំងរថក្រោះ។ កិច្ចព្រមព្រៀង រវាងអ៊ីរ៉ាក់ នឹងរុស្ស៊ីមានទឹកប្រាក់ច្រើន ជាងអាមេរិកទៅទៀត ។ ប្រភពព័ត៌មានពីរុស្ស៊ីបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញសព្វាវុធខាងលើក្រោយ ពេលរដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ាក់បំពេញ ទស្សនកិច្ចទៅកាន់រុស្ស៊ី ។
សព្វាវុធដែល អ៊ីរ៉ាក់គ្រោងទិញមានប្រព័ន្ធបាញ់មីស៊ីល POS-1A , កាំភ្លើងធំ Grad , កាំភ្លើងទំហំ 152mm , កាំភ្លើងត្បាល់ និងកាំជ្រួច មីស៊ីល ប្រឆាំងរថក្រោះ ។ ព័ត៌មានពីកិច្ចព្រមព្រៀងទិញសព្វាវុធ ខាងលើ ក្រោយពេលដែលមន្ដ្រីជាន់ខ្ពស់ អាមេរិកមានគម្រោងលក់មីស៊ីលដល់ ទៅ៥ពាន់ដើម ប្រភេទ Hellfire ឱ្យទៅ អ៊ីរ៉ាក់ក្នុងតម្លៃដល់ទៅ៧០០លានដុល្លារ។ ការលក់សព្វាវុធនោះ ជាផ្នែកមួយនៃ ការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងបាដាដ ក្នុងការដណ្ដើមទីតាំងទាំងឡាយពីក្រុម ឧទ្ទាមអ៊ិស្លាមនិកាយសាន់នី ។ នេះជាកិច្ចព្រមព្រៀងលក់សព្វាវុធ ដ៏ធំបំផុតរបស់អាមេរិកទៅឱ្យអ៊ីរ៉ាក់ ហើយមីស៊ីលនេះ អាចបាញ់ចេញពីយន្ដ ហោះចម្បាំង AC-208 និងយន្ដហោះ ចម្បាំងច្រើនប្រភេទផ្សេងទៀត ។
នៅ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី២៩កក្កដា អង្គការសហប្រតិបត្ដិការសន្ដិសុខសហ ប្រជាជាតិ DSCA បានឱ្យដឹងថា តាម កិច្ចព្រមព្រៀងខាងលើ អាមេរិកនឹងផ្គត់ ផ្គង់កាំជ្រួចមីស៊ីលដល់ទៅ៥ពាន់ដើម និងសម្ភារពាក់ព័ន្ធក៏ដូចជាហ្វឹកហ្វឺនដល់ កម្លាំងទាហានអ៊ីរ៉ាក់ក្នុងការប្រើប្រាស់ សព្វាវុធទាំងនោះប្រកបដោយសុវត្ថិភាព វាយប្រហារទៅលើក្រុមឧទ្ទាមអ៊ិស្លាម ISIS និង ISIL ។
ក្រសួងការបរទេសអាមេរិកបាន អនុម័តការសម្រេចខាងលើ ហើយពេល នេះបានបញ្ជូនទៅកាន់សភាអនុម័ត ។ សភាអាមេរិកនឹងមិនរារាំងដល់ការផ្ដល់ មីស៊ីលទាំងនោះទៅឱ្យអ៊ីរ៉ាក់នោះឡើយ។ ជាមួយនឹងសព្វាវុធរបស់អាមេរិក និងរុស្ស៊ី អ៊ីរ៉ាក់អាចនឹងទប់ទល់ជាមួយ ក្រុមអ៊ិស្លាមមកពីនិកាយសាន់នី ដែល ចង់បង្កើតប្រទេសអ៊ិស្លាមនៅលើទឹកដី អ៊ីរ៉ាក់និងស៊ីរី