អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភិស៊ីត បានជំទាស់ នឹងរបបយោធា ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធ អប់រំ ដែលជាហេតុធ្វើ ឲ្យខ្វះធនធានមនុស្ស ។ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក អាប់ភិ
ស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្ត្រី និង ប្រធានបក្សប្រឆាំងថៃ បានថ្លែងថា ប្រព័ន្ធអប់រំថៃ ក្នុង១ ឆ្នាំៗ បានប្រើប្រាស់ថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ តែសិស្សានុសិស្សថៃ ត្រូវបានចាត់លំដាប់ថ្នាក់ទាប ជាប្រទេសជិតខាង ជាពិសេសគឺជំនាញភាសា អង់គ្លេស តើការប្រើប្រាស់ថវិកាដល់យ៉ាងច្រើន មហាសាលបែបនេះមានប្រសិទ្ធភាពដែរ ឬ អត់? លោក អាប់ភិស៊ីត បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា នយោបាយ របស់គណៈ
រក្សាសន្តិសុខជាតិ (របបយោធាថៃ) ដែលនឹងធ្វើការកំណែទម្រង់លើ ប្រព័ន្ធ អប់រំថៃ គួរផ្តោតទៅលើមុខវិជ្ជាប្រវត្តិសាស្ត្រ និង តួនាទី និង តួនាទីជាពលរដ្ឋ ឲ្យច្រើន ដើម្បីបង្កើនពីសមត្ថភាព សីលធម៌សង្គម និងផ្តោតសំខាន់លើ សិក្សាក្រៅសាលា ឬ សកម្មភាពផ្ទាល់ ដែលគ្រូមានតួនាទីជា មគ្គុទ្ទេសក៍ចង្អុលបង្ហាញ ប៉ុន្តែសិស្សជាអ្នកសម្រេចចិត្ត។