លួចម៉ូតូបានសម្រេច តែជិះជួបសមត្ថកិច្ចខណ្ឌឬស្សីកែវ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានជិះល្បាតក្នុងមូលដ្ឋានប្រទះឃេីញជនសង្ស័យម្នាក់ ដោយមានការសង្ស័យក៏ឃាត់ខួននាំទេីបដឹងថា ជាចោរលួចម៉ូតូក៏ឃាត់ខ្លួនតែម្ដងនៅចំណុចផ្ទះលេខ ផ្លូវជាតិ5 ក្រុមទី10 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្រោយកើតហេតុពុំបានមកដាក់ពាក្យបណ្តឹងឡើយ ។ ដោយជនសង្ស័យឈ្មោះពេជ្រ រចនារ៉ាឌី ហៅឌី ភេទប្រុស ជនជាតិខ្មែរ អាយុ21ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម3 ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន)។
វត្ថុតាងដកហូតបាន ម៉ូតូចំនួន01គ្រឿង ម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ

សមត្ថកិច្ចបានឲ្យដឹងថា មុនកេីតហេតុ នៅថ្ងៃទី24 ខែមករា ឆ្នាំ2021 វេលាម៉ោង02 និង30នាទី មានករណីចោរលួចម៉ូតូចំនួន01គ្រឿង នៅចំណុចកើតហេតុខាងលើ ក្រោយមកជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងឡើយ លុះដល់វេលាម៉ោង03 និង30នាទីទាបភ្លឺ ថ្ងៃ26 ខែមករា ឆ្នាំ2021 ពេលកំលាងសមត្ថកិច្ចល្បាតតាបផ្លូវ ឃើញជនសង្សយ័កំពង់ធ្វើដំណើរ ដោយមានការសង្សយ័បានសួរនាំ ក្រោយសាកសួរជនសង្សយ័បានសារភាពថាម៉ូតូខាងលើរូបខ្លួនជាអ្នកធ្វើសកម្មភាពលួចមែន និងបានដោះស្លាកលេខបោះចូលក្នុងលូបាត់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់ ៕