ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គីភ័យលេបត្របាក់ផ្ទះអស់មួយខ្នងនៅក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់ផ្ទះមួយខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់ នៅវេលាម៉ោង០៨:៤០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១នេះ។ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ កើតឡើងននៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ ម្ចាស់ឈ្មោះ ឈឿម សោម ភេទប្រុស អាយុ ៦០ឆ្នាំ ។ផ្ទះទំហំ៦ម x ៨ម សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ។សមត្ថកិច្ចបានឲ្យដឹងទៀតថស ទំហំនៃការខូចខាត
មានផ្ទះមួយខ្នងទំហំ៦មx៨ម ប្រាក់ដុល្លាចំនួន ២០០០ដុល្លា ម៉ូតូចំនួន០១គ្រឿង ខ្សែកមាសចំនួន ០២ខ្សែស្មើ០២តម្លឹង ខ្សែដៃមាសចំនួន០៥ជី
ចិញ្ចៀន មាសចំនួន៣ជី និងសម្ភារប្រើប្រាស់ក្នុងផ្ទះចំនួនទៀត។ ឯមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ក្នុងពេលភ្លើងកំពុងឆាបឆេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្តស្មើ២១ម៉ែត្រគូប ទើបភ្លើងរលត់ទាំងស្រុងគ្រប់គ្រងស្ថានការណ៍បាន មិនបណ្តាលឱ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ៕