ជប៉ុន​នឹង​ជួយ​ដល់​វៀតណាម​ក្នុង ការ​អនុវត្ដ​ច្បាប់​ដែនសមុទ្រ​

0

​ ​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​លោក គិ​ស៊ី​ដា ភូមី​អូ បានឱ្យដឹងថា ជប៉ុន​កំពុង ត្រួ​ូ​ត​ពិនិត្យ​បណ្ដុះបណ្ដាល​និង​ផ្ដល់​នាវា យាមល្បាត​ឱ្យទៅ​ភាគី​វៀតណាម​ក្នុងការ អនុវត្ដ​សកម្មភាព​យាម​ល្បាត​នៅតាម ដែនសមុទ្រ​របស់ខ្លួន ។ ការប្រកាស​ខាង លើ​មុន​ពេលដែល​លោក ភូមី​អូ បំពេញ ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម​ចាប់ ពីថ្ងៃ​ទី​៣១​កក្កដា ដល់​ថ្ងៃទី​២​សីហា ។ ​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​បន្ដទៀត ថា ក្នុង​រយៈពេល​ជាង​២០​

ឆ្នាំកន្លងមក ក្នុងនាម​ជា​សមាជិក​សម្ពន្ធ​មិ​ត្ដ​វៀត ណា​ម ជប៉ុន​លោក​នឹង​ខិតខំ​ជំរុញ​ទំនាក់ ទំនង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ស្អិតល្មួត ថែមទៀត ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល លោក​ភូមី​អូ​ទស្សនកិច្ច​វៀតណាម​ក្នុង នាម​ជា​រដ្ឋមន្ដ្រី​ជប៉ុន ។ ​ទំនាក់ទំនង​រវាង​ជប៉ុន​នឹង​វៀតណាម កាន់តែ​ប្រសើរ​ក្រោយ​ពេលដែល​ប្រ​ធានា ធិបតី​វៀតណាម​ត្រឿ​ង​តឹង​សាង បំពេញ ទស្សនកិច្ច​ជប៉ុន កាលពី​ខែមីនា​២០១៤ ដោយ​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រី ស៊ីន​ហ្សូ អា​បេ ពី​ការអភិវឌ្ឍ​ទំនាក់ទំនង ដៃគូ​យុទ្ធសាស្ដ្រ​កាន់តែ​ជ្រាលជ្រៅ​ជាង នេះ ។ ​

គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ រដ្ឋមន្ដ្រីការបរទេស​ជប៉ុន គឺ​ដើម្បី​បង្កើន ទំនាក់ទំនង​សេដ្ឋកិច្ច កសិកម្ម​បង្កើន​ការ ភាពជិតស្និទ្ធ​រវាង​ពលរដ្ឋ​ជប៉ុន​នឹង​វៀត ណា​ម តាមរយៈ​សកម្ម​ភាពយ​ល់​យោគ គ្នា ក៏ដូចជា​ការធ្វើដំណើរ​ចេញចូល​រវាង វៀតណាម​-​ជប៉ុន មិនចាំបាច់​ទិដ្ឋាការ ។ ​កាលពី​ឆ្នាំ​២០១៣​ក្នុងឱកាស​នៃ​ខួប គម្រប់​៤០​ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការ បរទេស​រវាង​ជប៉ុន​-​វៀតណាម ប្រទេស ទាំង​២​បានរៀបចំ​ឱ្យមាន​ព្រឹ​ត្ដិ​ការណ៍​ជា ច្រើន​កើតឡើង ។

ចំណុច​ដែល​គេ​ចាប់ អារម្មណ៍​បំផុត​នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន គឺ​ការ ផ្ដល់​ជំនួប​ដល់​វៀតណាម​នូវ​នាវា​យាម ល្បាត​ក៏ដូចជា​ហ្វឹកហ្វឺន​កម្លាំង​ទាហាន វៀតណាម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ថែមទៀត ក្នុងការ​ការពារ​អធិតេយ្យភាព របស់ខ្លួន ។ ​ក្រោយពេល​ជប៉ុន​ផ្លាស់ប្ដូរ​គោល នយោបាយ​អនុញ្ញាត​ឱ្យកម្លាំង​យោធា ជប៉ុន​ជួយ​ដល់​ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ ជប៉ុន បានបង្ហាញ​សកម្មភាព​ជាច្រើន​ជួយ​ដល់ ប្រទេសជិតខាង ពិសេស​គឺ​ប្រទេស​ដែល កំពុងមាន​វិវាទ​ជាមួយ​ចិន បង្កឱ្យមាន ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល ចិន​។ នៅពេល​នេះដែរ ជប៉ុន​ក៏មាន សិទ្ធិ​ពេញលេញ​ក្នុង​ការលក់​សព្វាវុធ​ទៅ ឱ្យ​ប្រទេសជិតខាង​ផងដែរ ៕