រដ្ឋបាល ខណ្ឌ ច្បារអំពៅ បើកការដ្ឋាន ជួសជុល ស្ពានព្រះមុនីវង្សចាស់ថ្ងៃនេះ។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពាន ព្រះមុនីវង្សចាស់ មេត្តាជ្រាបថា ៖ រដ្ឋបាល រាជធានី ភ្នំពេញ នឹង អនុវត្ត គម្រោង ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ ថ្មើរជើង និង អ៊ុត កៅស៊ូ តួ ស្ពាន ចាប់ពី ព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នេះ តទៅ ។
អាស្រ័យ ដូច បាន ជម្រាបជូន ដំណឹង ខាងលើ សូម បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ មេត្តា ជ្រាប និង យោគយល់ អធ្យាស្រ័យ នៅក្នុង កំឡុងពេលនៃ ដំណើរការ ការដ្ឋាន ជួសជុល ស្ពាន ព្រះមុនីវង្ស ចាស់ នេះ ដោយ ក្តី អនុគ្រោះ ។
ស្ពាន ព្រះមុនីវង្ស គឺជា ស្ពាន មួយ នៅ ភ្នំពេញ ដែលមាន ចរាចរណ៍ មមាញឹក ។ ស្ពាន នេះ ត ភ្ជាប់ ច្រាំង ខាងលិច ដែលជា ចុងបញ្ចប់ នៃ ផ្លូវជាតិ លេខ ២ ឆ្លងកាត់ ទន្លេបាសាក់ ទៅកាន់ ច្រាំង ខាងកើត ដែលមាន ផ្លូវជាតិ លេខ ១ ជា ច្រក ឆ្ពោះទៅ ខេត្ត មួយចំនួន នៃ ភាគ ខាងកើត ប្រទេស ក៏ដូចជា ទៅកាន់ ប្រទេស វៀតណាម ។
ស្ពាន ព្រះមុនីវង្ស ពីមុន ដែល ប្រជារាស្ត្រ ខ្មែរ យើង សម័យមុន ហៅថា
ឈ្មោះ ស្ពាន ជ្រោយ អោក បាន កសាង ពី ឆ្នាំ ១៩២៨ លុះ មកដល់ ឆ្នាំ ១៩៦៤ មានការ ទ្រុឌទ្រោម យ៉ាងខ្លាំង ។ ស្ពាន នោះ ត្រូវ សាងសង់ ជាថ្មី ឡើងវិញ រួច ប្រារព្ធ ធ្វើ ពិធី សម្ពោធ នៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៦៦ ។
សូមបញ្ជាក់ថា ស្ពានព្រះមុនីវង្សចាស់នេះមានអាយុកាលជាង៩០ឆ្នាំហើយ៕