ចេញផ្សាយនៅថ្ងៃទី 27 ខែមករាឆ្នាំ 2021ជនសង្ស័យចំនួន២នាក់និងថ្នាំញៀន ៨កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជាប់ពាក់ពន្ធ័ករណីរក្សា ទុកចែកចាយប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ខេត្តកំពង់ឆ្នាំង :ជនសង្ស័យ២នាក់និងរួមនិងថ្នាំញៀន៨កញ្ចប់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជាប់ពាក់ពន្ធ័ករណីរក្សាទុកចែកចាយប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។

កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសជួញដូររក្សាទុកចែកចាយនិងប្រើប្រាស់គ្រឿង
ញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង 12:30នាទី កាលពីថ្ងៃទី 26 មករា 2021ម្សិលមិញនៅចំណុចផ្ទះរបស់ឈ្មោះហាក់សុភាពដែលស្ថិតនៅក្នុងភូមិអូរកណ្ដាលឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុលវាសនា បាននិយាយអោយដឹងថាក្រោយការឃាត់ខ្លួនជនសង្សយ័២នាក់ភ្លាមលោកបានរាយការជូនលោកឧត្តមសេ
នីយ៍ទោ ខូវ លី ស្នងការនគបាលខេត្តកំពង់ឆ្នាំង និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីនាំខ្លួនជនសង្ស័យទាំង២នាក់មកសាកសួនិងធ្វើការឆែកឆេលំនៅឋានផងដែរ ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកគ្រឿងញៀនបានអោយដឹងទៀតថាសង្ស័យទាំង 2 នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានទី១.ឈ្មោះ ហាក់សុភាព ភេទប្រុសអាយុ ៣៦ឆ្នាំមុខរបរជាងផ្សារដែករស់នៅក្នុងភូមិអូរកណ្តោលឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងទី២ មានឈ្មោះ សួនសីហា ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរកម្ម រស់នៅក្នុងភូមិចុង
កោះសង្កាត់ផ្សារឆ្នងក្រុងនិងខេត្ត
កំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចយើងដកហូតបានថ្នាំញៀនចំនួន 8 កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿងទូរស័ព្ទដៃ 2 គ្រឿងដើរមួយដើមរួមនិងសម្ភារៈវេចខ្ចប់មួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង 2 នាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី 27 ខែមករាឆ្នាំ2021នេះ ៕