ចៅក្រម ស៊ូ បញ្ញា សម្រចដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជលមាន់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួលអោយមានសេរីភាពឡើងវិញ

កណ្តាល៖នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១លោក ស៊ូ បញ្ញា ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចជំនុំជម្រះផ្ទាល់អោយដោះលែង
អ្នកលេងល្បែងស៉ីសងបញ្ជលមាន់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅអង្គស្នួលអោយមានសេរីភាពឡើងវិញហើយ។

មជ្ឍដ្ឋានជាច្រើនកំពុងមានចម្ងល់ថា ហេតុអ្វីលោក ស៊ូ បញ្ញា ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជលមាន់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួលអោយមានសេរីភាពឡើងវិញ បន្ទាប់ពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលបានសម្រេចធ្វើការចោទប្រកាន់ពីបទ លេងល្បែងស៉ីសងដោយខុសច្បាប់ពុំរាងចាល តាមមាត្រា៤ កឋាខណ្ឌ២ ស្តីពីការបង្ក្រាបល្បែងស៉ីសង។

មាត្រា៤ កឋាខណ្ឌ២ ស្តីពីច្បាប់បង្ក្រាបល្បែីសង៖ ជនណាលេងល្បែងស៉ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរឿល(១០០០០៛) ដល់ប្រាំម៉ឺនរៀល(៥០០០០៛) ឬជាប់គុកពីមួយសប្តាហ៌ ទៅ១ខែ ដល់១ឆ្នាំ ។

ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ប្រាំម៉ឺនរៀល(៥០០០០៛) ទៅប្រាំសែនរៀល(៥ ០០០ ០០៛) និងដាក់គុកពី១ខែ ទៅ១ឆ្នាំ ។

ក្នុងប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ
២០២១ វេលាម៉ោង១៤និង២៥នាទី នៅចំណុចគម្ពោធព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្សយ័ទី១ឈ្មោះ អ៊ុសំអាត ភេទប្រុសអាយុ
៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ ឈឿង សុភក្រ័ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។

វត្ថុតាងចាប់យកមាន៖ម៉ូតូ០៣គ្រឿង៖ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ
1GB9447 ពណ៌ខ្មៅ០១គ្រឿង ។ ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ
1FL4959 ចំនួន០១គ្រឿង។ ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ
1BH 6557 ចំនួន០១គ្រឿង។ សត្វមាន់ជល់០២ក្បាល ។ ជញ្ជីងថ្លឹងមាន់១គ្រឿង និង កូនឆ្នាំង២ និងចង្រ្កានហ្គាស១ និង កំប៉ុង២ និងថងជរ័១ និងកម្រាលព្រំ១ ។

នគរបាលស្រុកអង្គស្នួលបានប្រាប់អោយដឹងថា ៖
នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១ វេលាម៉ោង១៤និហ២៥នាទីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅគម្ពោធព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល មានលេងល្បែង ស៊ីសងជល់មាន់ ក្រោយពីទទួលបាន ព័ត៌មានប៉ុស្តិ៍នគរបាល ទួលព្រេជ បានរាយការណ៍ជូនលោកអធិការ ស្រុកអង្គស្នួលប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ បានចុះទៅដល់ទីតាំងកើតហេតុបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមួយចំនួនដូចខាងលើ។