កណ្តាល៖នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះនៅសាលាដំបូងខេត្តកណ្តាលបានបើកសវនាការសំណុំរឿងជំនុំជម្រះរបស់លោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករង ស្រុកកៀនស្វាយ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមដីការរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់។
ក្នុងសវនាការសំណុំរឿងជំនុំជម្រះខាងលើនេះមានការចូលរួមពីលោក ជា សុខហៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី ហេង ផល្លា ជាចៅក្រមជំនុំជម្រះ លោក វ៉ាន់ សុបញ្ញា ជាចៅក្រមជម្រះ និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។
បន្ទាប់ពីសាកសួរអស់រយពេលជាច្រើនម៉ោងតុលាការសម្រេចប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងអោយដឹង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ថា: ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ។
លោក ទិន សុចិត្រា អះអាងថា: ពេលនេះ លោ ក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ដោយតុលាការបានចោទពីរ លួចយកដោយខុសច្បាប់នូវអចលន:ទ្រព្យ(លួចដី)។
លោក គឹម សុវណ្ណ មេបញ្ជាការរូបនេះ និងបក្ខពួក កន្លងមកលោកតែងតែធ្លាប់បានរកសុីរៀបដី មានន័យថា ទិញដីសប្បទាន ពីប្រជាពលរដ្ឋ ឲ្យទៅមេឈ្មួញធំ..ៗ តែពេលនេះរកដីអោយមេឈ្មួញដែលគេអោយប្រាក់ ហើយគ្មានដី ត្រូវជាប់សម្នាញ់ច្បាប់ ដោយលោក គឹម.សុវណ្ណ ត្រូវបានតុលាការខេត្តកណ្ដាល បានចេញដីការឲ្យចូលខ្លួនជាច្រើនដងរួចមកហើយ តែលោកបានព្យាយាមគេចវេសមិនចូលខ្លួនតាមអណាចសាលដីការ។
លោក ទិន សុចិត្រា ព្រះរាជអជ្ញារង និងជាអ្ននាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថែមទៀតថា: លោក គឹម សុវណ្ណ អាយុ៥២ឆ្នាំរស់ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ហើយលោក សុវណ្ណ ត្រូវបានផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌលេខ ១៨៣(គ)ចុះថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៨របស់សាលាដំបូងខេត្តកណ្ដាល ហើយត្រូវបានជាប់ពន្ធនាគារចំនួន១ឆ្នាំ។
លោក ង៉េង ជួ ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ កាលពី ម្សិលមិញ ដែរ ថា កម្លាំង សមត្ថកិច្ច នៃ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន អនុវត្ដ តាម សាលដីកា បង្គាប់ ឱ្យ ឃាត់ ខ្លួន ឈ្មោះ គឹម សុវណ្ណ របស់ តុលាការ ខេត្ដ កណ្ដាល ទើប សមត្ថកិច្ច ចុះ ស្រាវជ្រាវ រហូត ឈាន ដល់ ការឃាត់ខ្លួន បាន កាលពី ថ្ងៃទី ១៨ ខែមីនា រួច បាន បញ្ជូន ទៅ កាន់ តុលាការ ។