ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមពិធីមាឃបូជាក្នុងវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ

0

កំពង់ធំ ៖ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ  ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅ អធិការ វត្ត ឥន្ទ្រី យ៍សំវរៈ ហៅវត្តកំពង់ធំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ បានចូលពិធីមាឃបូជា ក្នុងវត្តកំពង់ធំ ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងដោយមោទនភាពថា ដោយសារតែប្រទេសជាតិមាន សុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាល បើកទូលាយចំពោះសិទ្ធិ នៃការគោរពសាសនា មិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មានការរីកចម្រើនយ៉ាងខ្លាំងវិស័យ សាសនា ជាពិសេសព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជាយើង ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរព និងមានជំនឿ។

ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនប្រកាន់សាសនាអ្វីនោះឡើយ នេះដោយសារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេរីពេញលេញចំពោះវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ។

ជារៀលឆ្នាំដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធសាសនាតែងតែនាំគ្នា ប្រារព្ធពិធីដ៏ធំមួយគឺហៅថាបុណ្យ «មាឃបូជា» ពិធីនេះគឺជាឱកាសឲ្យពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួន ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធតែម្តង។

ព្រះទេពសត្ថាសៀង សុខព្រះ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំមានសង្ឃដីការបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយ នឹងមារ អ៊ីចឹងនៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន»។

ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ ចូលរួមការពារប្រឆាំងនិង ការឆ្លងមេរោគកូវិដ១៩ ដោយរក្សាគន្លាតសុវត្តិភាព ថែរក្សាអនាម័យ លាងដៃនិងសាប៊ូ និងជេល អាកុល ព្រោះបញ្ហាជំងឺមេរោគកូវិដ១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងទេ ជាពិសេសបច្ចុប្បន្នពិភព