ខេត្តព្រះសីហនុ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ បានរៀបចំមហា សន្និបាតបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដែលធ្វើឡើងនៅសណ្ឋាគារឃ្វីនកូ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឱកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង ឧកញ៉ា លោកលោកស្រីអនុប្រធានសមាជិកសមាជិកានៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាច្រើនរូបផងដែរ។
.តាមរយៈបាយការណ៍ ដែលបានសង្ខេបដោយលោកឱកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុបានបញ្ជាក់ថាបើទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដដែលធ្វើឲ្យមានការកែប្រែបែបទនៃការរស់នៅក៏ដូចជាការធ្វើការងារក្តីតែសភាពាណិជ្ជកម្មនៅតែបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជនកិច្ចការដែលបានធ្វើកន្លងមកជារួមសភាពាណិជ្ជកម្មខេត្តជ្រើសរើសបានសមាជិក ៧០ នាក់បន្ថែម ស្មើរនឹង ២៣% នៃផែនការ ហើយការបណ្តុះបណ្តាលធនធានមនុស្ស បានរៀបចំ សិក្ខាសាលាចំនួនពីរលើក គឺ ការទទួលបានហិរញ្ញវប្បទានរបស់សហគ្រាសធុនតូច និងមធ្យម និង សិក្ខាសាលា អភិវឌ្ឍន៍ផ្លូវចិត្តសហគ្រិន ។ សម្រាប់កិច្ចទំនាក់ ទំនងជាតិ និងអន្តរជាតិ ពីបានធ្វើការជាមួយ អង្គការICC)សម្រាប់ កិច្ចសម្រួលឱ្យសមាជិកទទួលបាន ទុនវិនិយោគបន្ថែមដោយអត្រាការប្រាក់ទាប និងគ្មានវត្ថុបញ្ចាំ សហការណ៍ ជាមួយភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ សម្រាប់ទាន់ទាញអ្នកវិនិយោគកូរ៉េមកខេត្តព្រះសីហនុ ក៏ដូចជាត្រួសត្រាយផ្លូវនាំសមាជិកទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េនាពេលខាងមុខ ពេលបញ្ហាជំងឺកូវីដ ត្រូវបានដោះស្រាយចប់លើសពីនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុក៏បានធ្វើការទំនាក់ទំនងជាមួយស្ថានទូតប្រចាំនៅកម្ពុជាយ៉ាងជិតស្និតក្នុងនោះរួមមានស្ថានទូតអាមេរិកសិង្ហាបុរីថៃវៀតណាម។ល។ក្រៅតែពីកិច្ចការជួយដល់ការអភិវឌ្ឍនវិស័យឯកជនហើយសភាពាណិជ្ជកម្មខេត្តព្រះសីហនុក៏មិនភ្លេចនូវសកម្មភាពមនុស្សធមិផងដែរ តាមរយៈការចូលរួមចំណែកជាវិភាគទានតាមធនធានដែលខ្លួនជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដូចជាការជួយ ជន រងគ្រោះដោយសារទឹកជំនន់ បញ្ហាជំងឺកូវិដ។ល។
.លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ ២០២១ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានត្រៀម រៀបចំនូវសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងខេត្ត ដោយក្នុងនោះរួមមាន៖ផ្នែកទេស ចរណ៍ : រៀបចំវគ្គបណ្តុះបណ្តាល ទៅដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ អ្នកផ្តល់សេវាទេសចរណ៍ឱ្យចេះទាញ យកប្រយោជន៍ប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មីរៀបចំឱ្យមានការធ្វើទស្សនៈកិច្ចអ្នកសាព័ត៌មានដែលជាផ្នែកមួយដល់សំខាន់ក្នុងការទាក់ទាញ និងផ្សព្វផ្សាយពីខេត្តព្រះសីហនុ ជាមួយគ្នានេះដែរក៏ជំរុញ ឱ្យមានការបង្កើត តំបន់ កម្សាន្តយុវវ័យ និងតំបន់ទេសចរណ៍បរិស្ថាន និងកសិកម្ម ជានិន្នាការតម្រូវការទេសចរណ៍ថ្មី ៗ និងរៀបចំបង្កើត ជាពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ទទួលបានអារម្មណ៍ថ្មីៗ សម្រាប់ការមក លេងកម្សាន្តខេត្តព្រះសីហនុ ។ផ្នែកពាណិជ្ជកម្ម: រៀបចំបង្កើតជាវគ្គបណ្តុះ បណ្តាល ពីការធ្វើ អាជីវកម្មតាម ប្រព័ន្ធអនឡាញ និងនិន្នាការនៃការធ្វើអាជីវកម្ម វគ្គបណ្តុះបណ្តាល ស្តីពី ពាណិជ្ជនាម និងសិទ្ធិអាជី វកម្ម និងការបង្កើតផ្សារលក់ផលិតផលខ្មែរ។ផ្នែកវិនិយោគ:គ្រោងរៀបចំឯកសារព័ត៌មានសក្តានុពលការវិនិយោគក្នុងខេត្តព្រះសីហនុបង្កើតវេទិកាសេដ្ឋកិច្ចខេត្តព្រះសីហនុដើម្បីទាក់ទាញអ្នកវិនិយោគឱ្យច្រើនមកខេត្តព្រះសីហនុ។
.ក្នុងឱកាសនោះផងដែរឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ សំណេះសំណាលនិងផ្ដល់អនុសាសន៍ក្នុងពិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២០និងលើកទិសដៅការងារឆ្នាំ២០២១ ក្នុងការបង្កើតសភាពាណិជ្ជកម្មឡើងដើម្បីឱ្យសេដ្ឋកិច្ចក្នុងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយសភាពាណិជ្ជកម្មគឺទទួលស្គាល់ពីរាជរដ្ឋាភិបាលនិងអ្នកវិនិយោគទុនដែលមានបំណងចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា។ឯកឧត្តមបានបន្តទៀតថាការដឹកនាំសភាពាណិជ្ជកម្មជាភារកិច្ចមួយដ៏សំខាន់ក្នុងការដឹកនាំទីផ្សារទៅរកអតិថិជនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីមកវិនិយោគទុននៅប្រទេសកម្ពុជានិងនៅតាមបណ្ដាខេត្តនានា ជាពិសេសខេត្តព្រះសីហនុនេះតែម្ដង៕