ដីសមុទ្រមួយកន្លែង នៅភូមិក្តាត ឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពតត្រូវបានបុគ្គលម្នាក់ចាក់លុបធ្វើជាកម្មសិទ្ធិ

កំពត៖សកម្មភាពចាក់លុបដីសមុទ្រ មួយកន្លែងនៅភូមិក្តាត ឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ឲ្យដឹងថា ការចាក់លុបដីសមុទ្រនេះ ត្រូវបានគេស្គាល់ថា ម្ចាស់ហាងមួយកន្លែង ដែលមានឈ្មោះ ម្លប់ដូង ជំនោរព្រែកក្តាត ជាអ្នកចាក់ដីលុប ប្រជាពលរដ្ឋបានបន្តទៀតថា សកម្មភាពចាក់លុបដីសមុទ្រនេះ មិនដែលឃើញមានអាជ្ញាធរ មូលដ្ឋានចុះមកហាមឃាត់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបន្តទៀតថា ការចាក់លុបដីសមុទ្រនេះ មិនអាចនណាយកធ្វើជាកម្មសិទ្ធិបានទេ គួរតែអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ ការរំលោភបំពានយកដីរដ្ឋនេះ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងប្រាប់អ្នក យកព័ត៌មានយើងថា រូបខ្ញុំមិនគាំទ្រចំពោះ ការចាក់លុបដីសមុទ្រនេះទេ លោកនិងទទួលស្គាល់ នូវសេចក្តីរាយការណ៍របស់ ក្រុមអ្នកសារព័ត៌មាន មានតែអ្នកសារព័ត៌មានទេដែលជាភ្នែកជាស្រមុះ របស់រដ្ឋបាលខេត្ត ឯកឧត្តម នឹងចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលជាបន្ទាន់ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យក្រុមការងារចុះមកពិនិត្យមើល ។
ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមហាជន បាននាំគ្នានិយាយថា តើអភិបាលរង ស្រុក ទទួលបន្ទុកដីធ្លីនេះ លោកគិតយ៉ាងណាឬមួយក៏ លោកបណ្ដែត បណ្ដោយឱ្យ បុគ្គលម្នាក់នេះ ចាក់លុបដីសមុទ្របែបហ្នឹង ឬមួយក៏ លោកបានទទួលលាភសក្កា រៈដែរ បានជានៅស្ងៀមឈឹងបែបនេះ។