ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវ តាយ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យមាឃបូជា នាថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១។ ពិធីនេះ ប្រារព្ធធ្វើនៅវត្តជុំគ្រៀល ស្ថិតនៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
គូរបញ្ជាក់ថា ថ្ងៃ បុណ្យមាឃបូជា គឺជា ព្រឹត្តិការណ៍ សំខាន់ មួយ ក្នុង ព្រះពុទ្ធសាសនា ដើម្បី រំឭក ដល់ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ កាលពី ទ្រង់ នៅមាន ព្រះ ជន្មាយុ និង ដើម្បី ប្រារព្ធ រំឭក ដល់ ព្រឹត្តិការណ៍ ធំៗ ៣ គឺ ទី ១ រំ ឮ ក ដល់ ថ្ងៃ ចតុរង្គ សន្និបាត នៃ ព្រះ ភិក្ខុសង្ឃ ទាំង ១២៥០ អង្គ នា ថ្ងៃ ១៥ កើត ខែ មាឃ ។ ទី ២ រំឭក ដល់ ថ្ងៃ ព្រះសម្មាសម្ពុទ្ធ ដែល ទ្រង់ បានដាក់ អាយុសង្ខារ និង ទី ៣ ជា ថ្ងៃ ដែល ព្រះពុទ្ធ ព្រះ បរមគ្រូ ព្រះសម្មាសម្ពុទ្ធ ទ្រង់ សម្តែង ឱ វាទ បាតិមោក្ខ ។
កាលពី ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ ទ្រង់ នៅមាន ព្រះ ជន្មាយុ មហាសន្និបាត ព្រះ ភិក្ខុសង្ឃ ប្រារព្ធ ឡើង នៅ ថ្ងៃឧបោសថសីល ថ្ងៃ ១៥ កើត ថ្ងៃ ពេញបូណ៌មី ខែ មាឃ ។ មហាសន្និបាត នោះ ត្រូវបាន គេ ដាក់ឈ្មោះថា ចតុរង្គ មហាសន្និបាត ប្រែ ថា « មហាសន្និបាត ត ប្រកបដោយ អង្គ បួន » អង្គ ទី ១ មាន សមាជិក ចូលរួម ដល់ ទៅ ១២៥០ រូប , អង្គ ទី ២ សមាជិក ទាំងអស់នេះ សុទ្ធតែជា ព្រះអរហន្ត , អង្គ ទី ៣ សមាជិក ទាំងអស់នេះ សុទ្ធតែជា អ្នក ចូល ដោយ ស្ម័គ្រចិត្ត , អង្គ ទី ៤ គឺ ព្រះសម្មាសម្ពុទ្ធ ទ្រង់ សម្តែង (ឱ វាទ បាតិមោក្ខ ) ធម្មនុញ្ញ របស់ ព្រះពុទ្ធ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវព្រមទាំងពុទ្ធបរិសទ្ធ បាននាំមកនូវបច្ច័យចំនួន ១០លានរៀល សម្រាប់ប្រគេនព្រះសង្ឃ ក្នុងនោះបច្ច័យរបស់ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវចំនួន ៥.១៨០.០០០រៀល ទឹកក្រូច ២០កេះ ទឹកសុទ្ធ២០កេះ និងឧបត្តម្ភនគរបាល កងរាជអាវុធហត្ថ អ្នកសារព័ត៌មាន និងប្រជាការពារ ៨៣នាក់ ថវិកាចំនួន ១.៦៦០.០០០រៀល៕