អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើពិធីចែកសំលៀកបំពាក់ឈុតខ្មៅដល់កម្លាំងអន្តរាគមន៍ ចំនួន៣០នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ម៉ោង១៤ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើពិធីចែកសំលៀកបំពាក់ឈុតខ្មៅ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ដល់កម្លាំងអន្តរាគមន៍ ចំនួន៣០នាក់ របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ពិធីចែកសំលៀកបំពាក់ដល់កម្លាំងអន្តរាគមន៍នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុន ស្នងការរងចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ អធិការរង នាយផ្នែកនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោកស្នងការរងក៍បានផ្តាំផ្ញើដល់កម្លាំងអន្តរាគមន៍ទាំងអស់ដែលត្រូវខិតខំប្រឹងប្រែងចេញល្បាតក្នុងមូលដ្ឋានខណ្ឌដើម្បីទប់ស្កាត់បទល្មើផ្សេងៗកុំអោយកើតមានជូនបងប្រជាពលរដ្ឋ៕