ខេត្តកំពង់ឆ្នាំង៖អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅក្នុងពិធីចុះកិច្ចព្រមព្រៀង កសិកម្មកិច្ចសន្យា វាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន
កិច្ចប្រជុំចុះកិច្ចព្រមព្រៀងកសិកម្មកិច្ចសន្យានេះបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១បានធ្វើឡើងនៅក្នុងសាលប្រជុំរបស់មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។
ពិធីនេះធ្វើឡើងក្រោមអធិបតិយ្យភាព អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងកញ្ញា ហេងគឹមស្រៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៦ និងអ្នកចូលរួមសរុបចំនួន ២១នាក់ ។
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយសមាគមបណ្ដាញកសិករ និងធម្មជាតិ(FNN) បានរៀបចំពិធីកិច្ចព្រមព្រៀង កសិកម្មកិច្ចសន្យា វាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេមបូឌា អាហ្គ្រីខលធឺ ខូអបភើរេធីវខបភើរេសឹនម.ក AGRICULTURAL COOPERATIVE COOPERATION PLC ។
កិច្ចប្រជុំនៅក្នុងថ្ងៃនេះជាគោលបំណងចុះកិច្ចសន្យាស្រូវចំណីសរីរាង្គ និង ស្រូវចំណីសុវតិ្តភាព របស់សហគមន៍កសិកម្មចំនួន៦គឺ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី, ជៀបសន្តិភាពស្ត្រីក្លាហាន, បឹងលាជសំបូរផល, ក្រាំងល្វា និងសហគមន៍កសិកម្មធ្លកវៀនមានជ័យ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងរវាង ក្រុមហ៊ុន អមរុយ៏រ៉ាយ និងក្រុមហ៊ុន ហ្គោលដិនរ៉ាយ ៕