រតនគិរី : ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីបាន អញ្ជើញចូលរួមប្រោះព្រហ្មសិរីសួស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់គ្រឿងចក្រដែលក្រសួងបានផ្ដល់ជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ក្នុងឱកាសពេលនេះ លោកសាយ សាមាន ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី រួមនិងអនុប្រធានប្រធានការិយាល័យ ព្រមទាំងបុគ្គលិកទាំងអស់សូមអបអរសាទរនិងសូមគោរព ថ្លែងអំណរគុណ នឹងដឹងគុណយ៉ាងជ្រាលជ្រៅជ្រៅ ក្រៃលែងជូនចំពោះឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានផ្ដល់គ្រឿងចក្រចំនួន ៨មុខដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការងារ។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី សូមប្ដេជ្ញាចិត្ត និងតាំងចិត្តប្រើប្រាស់និងថែរក្សាឲ្យអស់ពីលទ្ធភាព ឲ្យបានយូរអង្វែងនិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការងារជួសជុលថែទាំផ្លូវថ្នល់។
មន្ទីរសាធារណការនិងដឹកជញ្ជូនបានឆ្លើយតបទៅវិញថា គម្រោងសាងសង់ផ្លូវជាច្រើនខ្សែតភ្ជាប់តាមបណ្ដាខេត្តនានាដូចជាខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែងបានរៀបចំយ៉ាងរលួនរួចទៅហើយ ហេតុដូចនេះមន្ទីរសូមសន្យានឹងសាងសង់ផ្លូវថ្នល់ដែលរដ្ឋាភិបាលជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់គម្រោងនេះឲ្យបានរួចរាល់ជាស្ថាពរ ហើយ អនុវត្ត ជួសជុលផ្លូវថ្នល់ដែលខូចខាត និងរងគ្រោះជាយថាហេតុឲ្យ បានស្អាតឡើងវិញ ដើម្បីតបស្នងសងគុណដល់ក្រសួងសាធារណៈការដែលជួយផ្ដល់គ្រឿងចក្រ ដ៏ថ្មីស្រឡាងនេះផងដែរ៕