វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស បើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីសិក្សាសម្រាប់ឆមាសថ្មីនៃថ្នាក់បរិញ្ញាបត្រចំនួន៦វគ្គ

ដីឥដ្ឋ : នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីសិក្សាសម្រាប់ឆមាសថ្មី ថ្នាក់បរិញ្ញាបត្រចំនួន៦វគ្គ គឺថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាន់១-២-៣ និងថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ជំនាន់២-៣-៤ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ បឿ លំអង នាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ តំណាងមន្ទីរចាត់ការ តំណាងIQA គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍និងបានអនុញ្ញាតឱ្យតំណាងដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាអានកាលវិភាគសិក្សានៃថ្នាក់បរិញ្ញាបត្រទាំង៦វគ្គ ព្រមទាំងធ្វើសេចក្តីរាយការណ៍អំពីការផ្តល់គម្រោងសិក្សានៃមុខវិជ្ជារបស់គ្រូនគរបាលជាតិជូនអង្គប្រជុំជ្រាប។ នៅក្នុងឱកាសនោះ ក៏មានការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំផងដែរ។

ជាទីបញ្ចប់ លោកប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ព្រមទាំងថ្លែងអំណរគុណចំពោះការចូលរួមរបស់គ្រូនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធប្រកបដោយកិច្ចសហការល្អ និងស្មារតីទទួលខុសត្រូវ៕