ខេត្តស្ទឹងត្រែង៖កុំបក្សពួកនិយម កុំគ្រួសារនិយម ទាំងនេះហើយដែ
លជាហេតុនាំឲ្យមន្ទីរ ស្ថាប័នរបស់ខ្លួន មានភាពទន់ខ្សោយ បាត់បង់ជំនឿទំនុកចិត្ត និងពុំមានតម្លាភាព នេះជាប្រសាសន៍ឯកឧត្តម ឡូយសុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ។
ប្រសាសន៍បែបនេះ ត្រូវបានឯកឧត្តម អ្នកតំណាងរាស្រ្ត ថ្លែងនៅក្នុងពិធី ប្រកាសតែងតាំងប្រធាន អនុប្រធាន និងសមាជិក សមាជិការ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ក្រុង/ស្រុក កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ។
ឯកឧត្តមតំណាងរាស្ត្រ មានប្រសាសន៍ថាៈដោយឯកឧត្តមបានទទួលជ្រាបថា មានមន្ទីរមួយចំនួនក្នុងខេត្តស្ទឹងត្រែង កំពុងប្រមូលយកកូន.ក្មួយ និងសាច់ញាត្តិរបស់ខ្លួន ឲ្យមកបំរេីការងារជាមន្ត្រីក្នុងមន្ទីរនោះ ខណ:ខ្លួនកំពុងជាប្រធានមន្ទីរ នេះហើយដែលជាហេតុនាំឲ្យមន្ទីរនោះ ត្រូវបាត់បង់នូវជំនឿទុកចិត្ត និងតម្លាភាព ក៏ដូចជានាំឲ្យរាំងស្ទះដល់កិច្ចការងាររដ្ឋបាលសាធារណ:។
ឈ្លៀតក្នុងឱកាសនោះ អ្នកតំណាងរាស្រ្ត ក៏បានមានប្រសាសន៍ស្នេីដល់មន្ទីរទាំងអស់នោះ ឲ្យកែតម្រូវ និងលុបបំបាត់នូវបក្សពួកនិយម ដេីម្បេីឲ្យមានតម្លាភាពការងារនៅក្នុងមន្ទីរ ស្ថាប័ន ជាផលប្រយោជន៍រួមជូនជាតិ និងប្រជាជន និងការអ
ភិវឌ្ឍន៍ ៕