ព្រះវិហារ នៅថ្ងៃទី 31 ខែមករាឆ្នាំ 2021 វេលាម៉ោង 18 និង 30នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅលើកំណាត់ផ្លូវកៅស៊ូផ្លូវទៅប្រាសាទកោះកេរ្ត៍ ត្រង់ចំណុច ចម្ងាយប្រហែល១០០ ម ពីផ្ទះសំណាក់មុំមរកត ស្ថិតនៅភូមិស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ ។
+ បង្កឡើងដោយម៉ូតូនិងត្រាក់ទ័រ បើកបរមានទិសដៅបញ្ច្រាសទិសគ្នា
+ អ្នកបើកបរត្រាក់ទ័រ ឈ្មោះ ខុំ បញ្ញា អាយុ 19 ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ( មិនមានរងរបួស)
+ អ្នកបើកបរម៉ូតូឈ្មោះ ពៅ ពុំ ភេទប្រុស អាយុ 23 ឆ្នាំ មុខរបរកសិករ មានទីលំនៅនៅភូមិ ស្ពានតូច ឃុំឬស្សីលក ស្រុកឆ្កែស្រែងខេត្តសៀមរាប ។
+ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅចំណុចផ្លូវទៅភូមិកោះកេរ ស៊ីឈ្នួលកម្មករកាប់ដំឡូង ។ រងរបួសរលាត់ស្បែកពោះ មានទំហំទទឹង 5 ហ៊ុន និងបណ្ដោយពីរតឹក បាក់ស្មងជើងខាងស្ដាំ និងកជើងខាងឆ្វេង ពុំមានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅឯមន្ទីរពេទ្យបែក 6 មករាខេត្តព្រះវិហារ ។
+ មូលហេតុអ្នកបើកបរម៉ូតូមានស្ថានភាពស្រវឹងស្រា និងម៉ូតូគ្មានភ្លើងលុះមកដល់ចំណុចកើតហេតុបានរេមកបុកនិងត្រាក់ទ័រចំពីមុខនៅផ្នែកខាងស្ដាំរបស់ត្រាក់ទ័រ ។
+ វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រយង់ ។
ដោយសែមឡុំ