ខេត្តកំពង់ធំ : នៅក្នុងពិធីសម្ពោធអាគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ឯកឧត្តមសុខ លូ បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការថាសូមឱ្យអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងយើងយកចិត្តទុកដាក់ឲ្យបានខ្ពស់សំខាន់យើងត្រៀមសម្ភារៈជាស្រាចសម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដោយកាកបាទក្រហមកម្ពុជា គឺមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យប្រជាពលរដ្ឋយើងមួយណាស្លាប់ដោយសារអត់អាហារនោះទេ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី1 ខែកុម្ភៈឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងស្រុកស្ទោងសូមឱ្យរដ្ឋបាលស្រុកស្ទោងមេត្តាយកចិត្តទុកដាក់បន្តិចចំពោះបរិស្ថានជាពិសេសកន្លងមកនេះឃើញមានសំរាមថង់ប្លាស្ទិកជាច្រើននៅតាមផ្លូវក៏ដូចជានៅតាមសាលារៀនវិទ្យាល័យរស្មីសោភ័ណគឺមានសំរាមច្រើនណាស់សូមឱ្យលោកគ្រូអ្នកគ្រូហើយនឹងនាយកសាលាមេត្តានាំសិស្សានុសិស្សធ្វើអនាម័យឲ្យបានស្អាត់ល្អនៅទីធ្លាសាលារៀនក៏ដូចជាតាមផ្លូវសាធារណៈផងដែរ ។
ឯកឧត្តម សុខលូ បានបន្តថាសូមអាជ្ញាធរស្រុកចុះណែនាំបងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានក៏ដូចនៅតាមភូមិឃុំនៅតាមជនបទឲ្យចេះ ថែរក្សាអនាម័យពាក់ម៉ាសដើម្បីការពារនូវជម្ងឺកូវិដ19 សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះបញ្ហាការឆ្លងរាត្បាតជំងឺដ៏កាចសាហាវមូយនេះសូមឲ្យប្រជាពលរដ្ឋយើងពាក់ម៉ាសនិងលាងដៃនឹងសាប៊ូអាកុលនឹងជែល។
នៅក្នុងពិធីសម្ពោធអាគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងឯកឧត្តមសូមអំពាវនាវទៅដល់អាណាព្យាបាលទាំងអស់និងក្មួយៗសិស្សានុសិស្សសូមឲ្យជៀសវាងឱ្យផុតពីគ្រឿងញៀន គ្រឿងញៀនបានធ្វើឲ្យមអន្តរាយបំផុតចំពោះអនាគតក្មួយៗ ហើយសូមឱ្យអាណាព្យាបាលសិស្សានុសិស្សទាំងអស់ឱ្យមានការសហការគ្នាជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំបាត់ការហូរ ចូល គ្រឿងញៀន មកតាមមូលដ្ឋានរបស់យើង ជាចុងក្រោយឯកឧត្តមបានបំពាក់ក្រសែងក្រហមនិងមួកដល់យុវសិស្សដែលស្ម័គ្រចិត្តចូលរួមចំណែកការងារមនុស្សធម៌ អនុសាខាកបាទក្រហមកម្ពុជាស្រុកស្ទោង ហើយបានកាត់ខ្សែបូដាក់ឲ្យដំណើរការនិងប្រើប្រាស់អាគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងជាផ្លូវការ។ដោយប៊ុន រដ្ឋា