ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយច្បាប់លក្ខន្តិកៈកងយុទ្ធពលខេមរៈភូមិន្ទ និងសេចក្តីប្រកាសក្រសួងការពារជាតិនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដល់យោធិនគ្រប់រូបចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជ្រាបបន្ថែមអំពីច្បាប់ស្ដីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ជំពូកទី៤យោធិនអាជីពស្ដីពីរយៈពេលនៃការតម្លើងឋានន្តរស័ក្កិ កំណត់ឆ្នាំតាមឋានន្តរសក្កិនីមួយៗ ពិធីនេះ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃច័ន្ទទី០១ ខែកុម្ភ: ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា សេចក្តីប្រកាសអន្តរក្រសួង ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មាធិការចំពោះកិច្ចសិក្សាស្រាវជ្រាវរយៈពេលទទួលនូវឋានន្តរស័កនិងមុខតំណែងចុងក្រោយរបស់យោធិន ដែលកំពុងត្រូវបានតំឡើងឋានៈ តាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ។ 
ឧត្តមសេនីយ៍ទោសោម ស៊ុនបានគូសបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចពិជ័យសេនាទៀបាញ់ ប្រមុខដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរៈភូមិន្ទ ធ្វើឱ្យកងយោពលខេមរៈភូមិន្ទ មានការវិវត្តន៍រីកចម្រើនទាំងបរិមាណនិងគុណភាព គួរជាទីមោទន: ។ 
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិតខំបម្រើប្រជាជនដោយស្មោះត្រង់ និងដោយអស់ពីចិត្តពីថ្លើម ដោយអនុវត្តតាមពាក្យស្លោក ពេលនៅឲ្យប្រជាជនស្រឡាញ់ ពេលចេញឲ្យប្រជាជននឹករលឹក ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់យោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយ ប៊ុន រដ្ឋា




































