ព្រះវិហារ ទីតាំងស្តុកឈើ5កន្លែងត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារធ្វើការចុះបង្ក្រាប
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្សារធំថ្មីភូមិ ស្រយង់ជេីងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ ដឹកនាំដោយលោក វុធសា វី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះវិហារ រហ័សនាមថា ព្រះអាជ្ញា រង វ័យក្មេង ចិត្តមុតដៃ ដែកគ្មានមេត្តា មកដល់ស្រុកណាមេឈ្មួញបានឮហើយ រត់ បាស់សក់ មិននៅតតាំងជាមួុយគាត់ដែលបានបង្រា្កបរឹបអូសយកឈេីប្រណឹតដាក់ពីរថយន្តច្នៃនៅមិនទាន់អត់ទៀត
មន្ត្រីរដ្ឋបាលព្រៃឈេីព្រះវិហារបានថ្លែងថាប្រតិបត្តិការនេះ មានកងកម្លាំងចម្រុះ បានរកឃើញ ទីតាំងស្តុបឈើ5កន្លែង ដែលឈ្មួញតែងតែ ដឹកចេញពីព្រៃ តាមគោយន្ត និងចាំទទួុលទិញយកមកលាក់ទុក ដើម្បីកែឆ្នៃដឹកចេញទៅលក់បន្តអោយឈ្មួញធំនៅ ខេត្តនាៗ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈេីបានបញ្ជាក់ថាករណីនេះ ដកហូតបានម៉ាសុីនតាបច្រៀក ឧបករណ៍ប្រើប្រាស់មួយចំនួន រថយន្តស្តារិចមួយគ្រឿង នឹងឈើប្រណឹត ជាច្រើនម៉ែត្រគុបឈើត្រូវបានរឹបអូស យកមករក្សាទៅទុក នៅតុលាការ ដើម្បីរងចាំការវាស់វែង និងវែកញែក រកមេឈ្មួញ កំពុង លួចលាក់ ធ្វើសិប្បកម្មកែច្នៃអត់ច្បាប់ ដើម្បីចាត់ការតាមនីតិវិធី ។
ដោយសែមឡុំ