ឧត្តមសេនីយ៍ទោសោម ស៊ុន យកទៅឧម្ភម្ភជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារនៅស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាល ស្រុក ប្រាសាទសំបូ រួមជាមួយលោក វរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករង ប្រសាទសំបូរ បាននាំយកអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ ឯកហ៊ុន ម៉ាណែត និង លោក ជំទាវ ទៅឧម្ភម្ភជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃ ចន្ទ ទី ០១ ខែ កុម្ភៈ ឆ្នាំ 2021 ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មានប្រសាសន៍ថា បច្ចុប្បន្នយើង មានសុខសន្តិភាពពេញលេញ នៅទូទាំង ប្រទេស ក៏ដោយសារតែ អនុវត្តនូវនយោបាយឈ្នះឈ្នះ ទើបធ្វើ់ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ រីចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងប្រទេសកម្ពុជា មានមោទនភាព ដោយសារតែកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង និងជាតំណក់ប្រេងពរជ័យ ដល់ប្រទេសកម្ពុជា និងជាពន្លឺឈានទៅរកការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនថែម ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីត19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ បច្ចុប្បន្ន នេះ នៅលើពិភពលោកមានអ្នកឆ្លង មេរោគ កូវីដ ១៩ ជាង ១០៣លាននាក់ ហើយ និង មាន អ្នក ស្លាប់ ដោយ សារ ជំងឺ កូវីដ ១៩នេះចំនួន ជាង ២លាន ២ សែន នាក់ ហើយ ។
ឧត្តមសេនីយ៍ទោសោមស៊ុន នាំយកអំណោយស្បៀងអាហារនិងថវិកា របស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្គរចំនួន ២៥គីឡូក្រាម មីយើងមួយកេះ ទឹកត្រីទឹកស៊ីអ៊ីវចំនួនមួយយួរ និង ថវិកា មួយចំនួនផងដែរ ។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានជាភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករ
ងកំពង់ធំ ដែលបានដោះស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា ។ដោយ ប៊ុន រដ្ឋា