កំពង់ចាម : ក្នុង កិច្ច ប្រជុំពិភាក្សា លេី គម្រោង រៀបចំ សួន កុមារ សន្តិភាព និងកន្លែងកំសាន្ត ស្ថិតនៅ ក្នុង ភូមិ ទី៧ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មាន ប្រសាសន៍ ថា មិន តម្រូវ ឲ្យ មាន ការ លក់ សំបុត្រ យក ប្រាក់ ពី អ្នក ចូល ទស្សនា ទស្សនាកម្សាន្ត នោះទេ ប៉ុន្តែ អនុញ្ញាត ឲ្យ ត្រឹម យក ប្រាក់ សេវា ថែទាំ ពេល ចុះ លេង ក្នុង អាង ហែល ទឹកតែ ប៉ុណ្ណោះ កិច្ច ប្រជុំ នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ សាលា ខេត្ត កំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួមពីពីអភិបាលរងខេត្ត លោកនាយករដ្ឋបាល ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរក្រុង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់គម្រោងអភិវឌ្ឍន៍ ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មាន ប្រសាសន៍ ថា នេះ ជា គម្រោង កែលម្អរ សួន កុមារ ក្នុង ក្រុង កំពង់ចាម ដើម្បី លើកកម្ពស់ សោភ័ណភាព ក្រុង និង រៀបចំ ទីតាំង កម្សាន្ត របស់ ប្រជាពលរដ្ឋ ដោយ ធានា ផាសុកភាព សោភ័ណភាព និង សុវត្ថិភាព ពោល គឺធ្វើ យ៉ាងណា ឲ្យ សក្តិសម ជា ក្រុងដែល ទទួល បាន ជ័យលាភី រំដួល បី ទង ផងដែរ ។
បេី តាម គម្រោង របស់ អ្នក វិនិយោគ ក្នុង ដំណាក់កាល ទី១ ចាប់ ពី ខែ មិនា ឆ្នាំ ២០២១នេះទៅ ត្រូវ បាន ដំណើរ ការ សាងសង់ រួមមាន រៀបចំ កែលំអរ សួន ឡើង វិញ រៀបចំ ប្រព័ន្ធ លូ ប្រព័ន្ធ ទឹក និង អាងហែលទឹក ចំនួន ៣ ដែល មាន ទំហំ ៣០x៣០ម៉ែត្រ ២៥x៣០ម៉ែត្រ និង ១០x២០ម៉ែត្រ ហេីយ ត្រូវ រៀបចំរបងថ្មីជុំវិញ៦០០ម៉ែត្រ ក្រាលការ៉ូក្នុងបរិវេណទីធ្លា សង់កន្លែងក្មេងកំសាន្ត និងបំពាក់សម្ភារៈបរិក្ខារ សាងសង់អាគារអាហារដ្ឋាន និងMinimart និង ក្រាលការ៉ូឡាឬការ៉ូជុំវិញបរិវេណកំសាន្ត ។ ដោឡែក ដំណាក់កាលទី២ ចាប់ពីខែ មករា ឆ្នាំ២០២២ ត្រូវបានដំណើការសាងសង រួមមាន អាគារអាហារដ្ឋាន និងMinimart រៀបចំប្រព័ន្ធទឹកស្អាត និងសាងសង់បង្គន់អនាម័យស្តង់ដារ សាងសង់ខ្លោងទ្វារ និងច្រកសុវត្ថិភាព រៀបចំបណ្តាញអគ្គិសនី និងដាំបង្គោលភ្លើង សាងសង់បន្ទប់ប្ដូរសំលៀកបំពាក់ រៀបចំ និងថែរក្សាទុកដើមឈើ ធំ ឲ្យ នៅដដែល និងការគ្រប់គ្រងសំរាមអោយមានអនាម័យល្អ ផងដែរ ៕