(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ នៅស្រុកព្រះនេត្រព្រះ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកអភិបាលស្រុក លោក លោកស្រីប្រធាន.អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖ ក្រោមដឹកនាំរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នីតិកាលទី៦នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធានារិរន្តរ៍ភាពក្នុងកិច្ចអភិវឌ្ឍន៍ ពង្រឹងសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញនិងលើកកម្ពស់សេវាសាធារណៈបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ប្រកបដោយសមធម៌ គុណធម៌ ក្នុងគោលដៅដើម្បីជីវភាពរស់នៅភាពសុខុដុមរមនា សុភមង្គល និងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ គោលបំណងសំខាន់នៃគោលនយោបាយនេះគឺ៖១,ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ២,ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន និងទី៣,ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
ជាពិសេស ដេីម្បីផ្តល់ឱកាសសម្រាប់គ្រប់តួអង្គដែលពាក់ព័ន្ធក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយការទទួលបាននៅពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសីុវិល សារធារណៈជននានា ដែលអាចទទួលបាននៅការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើងម្យ៉ាងវិញទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវជាមួយរដ្ឋាបាលថ្នាក់ក្រោមជាតិ ចំពោះមុខប្រជាពលរដ្ឋ និងចំពោះរាជរដ្ឋាភិបាល។
ក្នុងវេទិកាសេវាសាធារណៈនាឱកាសនោះផងដែរបងប្អូនប្រជាពលរដ្ឋចូលរួម ក៏បានធ្វើការសំណូមពរចំនួន៣២បញ្ហា សំណូមពរ ក្នុងនោះរួមមាន៖
១.ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមមាន ៖មិនមាន បញ្ហា និងសំណូមពរ
២.ការងារអភិវឌ្ឍន៍មូលដ្ឋានមាន ១៩ បញ្ហា និងសំណូមពរ
៣.ការងារផ្សេងៗមាន ១៣បញ្ហា និងសំណូមពរ។
ក្នុងនោះឯកឧត្តម ថ្នាក់ដឹកនាំខេត្ត ក៏បានឡើងធ្វើការដោះស្រាយ និងបំភ្លឺលើបញ្ហាប្រឈមនានាផ្ទាល់មាត់៤បញ្ហា,២សំណូមពររដ្ឋបាលខេត្តទទួលដោះ និងមួយចំនួនទៀត និងបន្តដោះស្រាយដោយមន្ទីរជំនាញនិងក្រុមការងារខេត្តស្រុកទទួលដោះស្រាយ៕ដោយ៖ឃិន គន្ធា




































