អតីតយុទ្ធជនសោធន៍និវត្តន៍ស្រុកប្រាសាទសំបូរបានទទួលអំណោយខ្នងទី១៨៣ អំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

0

ខេត្តកំពង់ធំ៖ លោកព្រឹន្ទបាលឯក ពៅ កាន់ អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៨៣ សម្រាប់ខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានសាងសង់ដោយ គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនអតីតយុទ្ធជន នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ពិធីប្រគល់ផ្ទះអតីតយុទ្ធជន ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានឲ្យដឹងថា អតីតយុទ្ធជន ពៅ កាន់ អាយុ៦០ ឆ្នាំ ចូលរួមបម្រើ ក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅ អតីតអង្គភាពកង ពល លេខ៥ បានចូលនិវត្តន៍នៅឆ្នាំ២០១២ មានភរិយា ឈ្មោះ យ៉ែម សាលី អាយុ ៥៥ ឆ្នាំ បានទទួលមរណភាព បន្សល់កូនចំនួន១០ នាក់ ក្នុងនោះ៥ នាក់ មានគ្រួសារហើយ ៥នាក់ ទៀតកំពុងរស់នៅក្នុងបន្ទុក និងបានផ្តាំផ្ញើសាកសរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន តែងតែ ព្រួយបារម្ភ ពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ឈាមស្រស់ ចូលរួមអនុវត្តន៍ នយោបាយ ឈ្នះ ឈ្នះ ធ្វើ ឲ្យ ប្រទេស ជាតិយើងមានសុខសន្តិភាព ពេញលេញ នៅថ្ងៃនេះ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បន្តថាផ្ទះថ្មី ដែលបានប្រគល់ ជូនគ្រួសារអតីតយុទ្ធជន មានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដីធ្វើអំពីសសរបេតុង ឆ្អឹងដែក រនាបក្តាដំបូលប្រក់ស័ង្កសីកិនភ្លី ជណ្ដើរកាច់ និងបានឧបត្ថម្ភអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មាន អង្ករ៥០ គ.ក មីយើងពីរកេស ទឹកទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព ការពារទប់ស្កាត់ការឆ្លងមេរោគកូវិដ១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានដូច សព្វថ្ងៃនេះ ឲ្យបានគង់វង្ស ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ យើងឲ្យ មានការរីកចម្រើន រុងរឿង បន្តទៅទៀត ។
ប្រជាពលរដ្ឋអាជ្ញាធរដែនដី និងក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមប្តេជ្ញាដាច់ខាតគាំទ្រ សម្តេចតេជោ លុះអវសាន្តជីវិត ដើម្បី ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន និងជាម្លប់ផ្តល់។
ដោយ ប៊ុន រដ្ឋា