នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល

ខេត្តកោះកុង លោក ឡាង គីរី ប្រធានការិល័យជលផលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០២១ នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរចំនួន ១៥០ ខ្សែ ប្រវែង ១.២០០ម និងបានរៀបចំពិធីដុតបំផ្លាញចោលនៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរឃុំជីខក្រោម មន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលជីខក្រោម ។