អាហារដែល​ជួយ​បំប៉ន​សុខ​ភាព​​ផ្លូវ​​ភេទ​ឲ្យ​ប្រើ​ការ​បាន​យូរ

ប្រសិន​បើអ្នក​ចង់​ឲ្យជីវិតផ្លូវភេទ​​មានភាព​ពុះ​កញ្ច្រោល​កាន់​តែ​ខ្លាំង​ឡើង អ្នក​អាច​កំណត់​ទៅ​លើ​របប​អាហារមួយចំនួនដែល​មាន​ជិវជាតិ​។ គ្មាន​អ្វី​ប្រសើរ​ជាង​អាហារ​ដែល​មាន​ភាព​រ៉ូ​មែន​ទិច​នៅពេល​ល្ងាច​នេះ​ទេ ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​សម្រើប​ផ្លូវ​ភេទ​

បាន។ លោក Jennifer R. Berman នាយក​នៃមជ្ឈមណ្ឌល​សុខ​ភាព​ស្ត្រី​នៅ​រដ្ឋ California បាននិយាយថា៖ មាន​ភស្តុតាង​មួយ​នៃ​ការ​ធ្វើ​ឲ្យ​រាង​កាយ​លូត​លាស់​ដោយ​​វីតាមីន​មួយ​ចំនួន និង​សមាស​ភាព​ជា​ច្រើន​នៅ​ក្នុង​អាហារ​អាច​បង្កើន​ដល់​មុខ​ងារ​ផ្លូវ​ភេទ និង​បទ​ពិសោធន៏​ផ្លូវ​ភេទ។
បង្កង
ជនជាតិអាករិច​ចាត់​ទុក​បង្កង​ដូច​ជា​ពង​ស្វាស ដោយ​សារ​តែ​រូប​រាង​ខាង​ក្រៅ​របស់​វា។ ប៉ុន្តែមូល​ហេតុ​បែប​វិទ្យាសាស្ត្រ ហេតុ​ដែល​បង្កង​ត្រូវ​បាន​គេ​ចាត់​ទុក​បង្កង​អាច​ជួយសម្រើប​តណ្ហា គឺ​ថា​បង្កង​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ខ្លាញ់​ស្ងួត និង​បរិមាណ​នៃ​សារ​ធាតុ​ខ្លាញ់​សើម​មាន​តិច ដែល​អាច​ជំនួយ​ដល់​បេះដូង និង​សរសៃឈាម​ក្រហម​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ​អាច​ជួយ​រក្សា​ចលនា​បេះ​ដូង​ឲ្យ​លោត​បាន​ល្អ និង​ជួយ​រក្សា​ការ​លំហូរ​ឈាម​ទៅ​គ្រប់​កន្លែង​ក្នុង​រាង​កាយ ប្រាកដ​ណាស់​ចំពោះ​បុរសៗ ដែល​មាន​ជម្ងឺ​បេះ​ដូង​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​បណ្តាល​មក​ពី​បញ្ហា​ការបះ​លិង្គ។

ផ្លែ ស្ត្របេរី
ពណ៌ក្រហម​ត្រូវបាន​គេទទួល​ស្គាល់​ថា ជាពណ៌​ដែល​អាច​ជួយ​បង្កាត់​ភ្លើង​តណ្ហា​បាន។ ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ ២០០៨ បាន​រក​ឃើញ​ថា​បុរសៗ​ពេញ​ចិត្ត​នឹង​នារីៗ ដែល​សិច​ស៊ី​ដែល​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម ក្រៅ​ពី​ពណ៌​ត្រជាក់ៗ​ដូច​ជា​ពណ៌​ខៀវ ឬពណ៌​បៃ​តង។
ផ្លែស្ត្របេរី ក៏​ជា​ប្រភព​នៃ​វីតាមីន​ពិសេស ដែល​អាច​ជួយ​ផលិត​កោសិកា​ឈាម​ក្រហម និង​វីតាមីន B ជាដើម ដែល​អាច​ជួយ​ការ​ពារ​ពី​ភាព​ពិការ​ពី​កំណើត​របស់មនុស្ស​ស្រី ហើយ​បើយោង​ទៅ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ California បាន​ឲ្យ​ដឹង​ថាផ្លែស្ត្រ​បេរី​អាច​ជួយ​បង្កើន​ទឹក​កាម​របស់​បុរស​ផង​ដែរ។

អាហារសមុទ្រ
ងាវសមុទ្រ​ក្រៅ​ពី​មាន​សាច់​រអិលៗ និងស្អិតៗ វាក៏​ត្រូវ​បាន​គេទទួល​ស្គាល់​ថា​ជា​ថ្នាំ​សម្រើប​តណ្ហា​ផង​ដែរ។ ងាវ​សមុទ្រ​នេះក៏ជា​ប្រភព​ដ៏សំខាន់​ផង​ដែរ ក្នុង​ការ​ជួយ​បង្កើន​ទឹក​កាម។ ចំណែក​ឯប្រភេទ​អាហារ​សមុទ្រ​ផ្សេងទៀត​ក៏​ជា​ថ្នាំ​សម្រើប​តណ្ហា​ផង​ដែរ។ ខ្លាញ់​ត្រី​ដូច​ជា​ត្រី​សាល់​ម៉ុន និង​ត្រីសាឌីន​ធំៗ ផ្ទុក​នូវ​សារ​ធាតុ​ខ្លាញ់ ៣ ប្រភេទ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខ​ភាព​បេះ​ដូង។

ដើមស្បៃរឿង
ដើមស្បៃរឿងត្រូវបានគេទទួលស្គាល់ថា​ជា​ថ្នាំជំនួយ​ដល់​សម្រើប​តាំង​ពីសត្ស​វត្យ​ទី ១ មក​ម៉្លេះ។ សព្វ​ថ្ងៃ​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ស្លឹក​រុក្ខ​ជាតិ​ពណ៌​បៃ​តង​ផ្តល់​សារៈ​សំខាន់​ដល់​សុខ​ភាព​ផ្លូវ​ភេទ ដោយ​សារ​វា​អាច​ជួយ​ស្រូប​យក​សារ​ធាតុ​ពុល​ពីបរិស្ថាន​ដែល​ផ្តល់​ផល​អវិជ្ជ​មាន​ដល់​សុខ​ភាព​ផ្លូវ​ភេទ។

ផ្លែល្វា
ផ្លែល្វាធ្លាប់មានប្រវត្តិយូរណាស់មកហើយ ថា​ជា​ថ្នាំ​ជួយ​បង្កើន​ជីវ​ជាតិ និង​សម្រើប​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ លើស​ពី​នេះ​ទៅ​ទៀត​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ជួយ​ឲ្យ​អ្នក​ទទួល​ជោគជ័យ​ក្នុង​ការ​រួម​ភេទ។

ផ្លែក្រូចឆ្មា
រាល់ប្រភេទនៃផ្លែឈើប៉ែកត្រូពិច គឺ​សម្បូរទៅ​ដោយ​ជីជាតិ​ដែល​ប្រឆាំង​នឹង​អុក​ស៊ីតក​ម្ម, វីតាមីន C និង​វីតាមីន​ដែល​ជួយ​ផលិត​កោសិកា​ឈាម​ក្រហម ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខភាព​បន្តពូជ​របស់​បុរស។ សូម​រីក​រាយ​ជា​មួយ នឹង​អាហារ​សាឡាដ៍​ដែល​ផ្សំជាមួយ នឹង​ផ្លែឈើ​ជូរៗដូចជា ក្រូច​ថ្លុង ឬ​ក្រូច​ឃ្វិច ឬក៏​ប្រើ​ទឹក​ក្រូចឆ្មា​ស្រោច​ពី​លើ៕

13996799161