ឯកឧត្ដមអភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៏សំខាន់ៗដល់មន្ត្រីរដ្ឋបាលជលផលនិងអ្នកពាក់ព័ន្ធ ដើម្បីការពង្រឹងការអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគ្គង

ក្រចេះ : ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានដាក់នូវគោលការណ៏សំខាន់ៗមួយចំនួនដល់អជ្ញាធរមូលដ្ឋាននិង មន្ត្រីជំនាញរដ្ឋបាលជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ដើម្បីការពង្រឹងការអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគ្គង ។

កាដាក់ចេញនូវគោលការណ៏សំខាន់ៗ ខាងលើនេះធ្វើឡើងនៅប៉ុស្ដិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពីកាលពីសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ ខណះដែលឯកឧត្ដម អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេ
មេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃនាយក ដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ។

ឯកឧត្ដម វ៉ា ថន មានប្រសាសន៏បន្តថា កាដាក់ ចេញនូវគោលការណ៏សំខាន់ៗគឺក្នុងគោលបំណង ការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផលកំពុងរងគ្រោះ បង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិ និងការកាត់បន្ថយអត្រាស្លាប់នៃសត្វផ្សោតក្នុងកម្រិត អប្បបរមា កាត់បន្ថយការធ្វើនេសាទល្មើសច្បាប់ក្នុងកន្លែងអភិរក្សជលផលពិសេសកន្លែងអន្លង់ផ្សោតរស់នៅ ។
ឯកឧត្ដម បញ្ជាក់ថា ការដែលយើងរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយ ដ៏សំខាន់សម្រាប់ខេត្តក្រចេះក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តបន្ទាប់ពីប្រសាទអង្គរវត្ត និងជាសម្បត្តិដ៏មហាសាលសម្រាប់កម្ពុជានៅសល់ប្រមាណជា៩៥%ក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលពិភពលោកត្រូវបាត់បង់សត្វផ្សោតទឹកសាប់ស្ទើរផុតពូជទៅហើយ ។

ដើម្បីឆ្លើយតបទៅការលើកឡើងរបស់ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផលបានបញ្ជាក់ថា ជាមួយគ្នាទៅនឹងការទទួលបាននូវមោទនភាព លើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ តែនៅប្រឈមនិងបញ្ហាចំបងៗជាច្រើនរួមមាន ការនេសាទឧបករណ៏មង និងការនេសាទខុសប្បាប់ដ៏ទៃទៀត ដូចជាការប្រើប្រាស់គ្រឿងឆក់ នុយនេសាទដែលមានសារធាតុពុល និងគ្រឿងផ្ទុះសប្បនិមិត្រដែលបង្ករផលប៉ះពាល់ដល់សត្វផ្សោត និងជីវចម្រុះជលផលជារួម ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះក៍បានជម្រុញ
ដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ
ត្រូវបន្ដកិច្ចសហការអោយបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងអនុវត្តការងារការពារនិងគ្រប់ គ្រងទីជម្រកប្រភេទធនធានជលផល បន្តរសហ ការជិតស្និទ្ធជាមួយ នឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ ជល ផល និងធ្វើការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ។
ត្រូវបន្ដការតាមដាន និងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត ពិសេសជាងនេះត្រូវធ្វើការល្បាតជាប្រចាំត្រួត ពិនិត្យ បង្ក្រាបបទល្មើសជលផល និងខិតខំស្រាវ ជ្រាវរកជនល្មើស ដែលប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់យកទៅផ្ដន្ទាទោសតាមប្បាប់ជលផល ។

គួរបញ្ជាក់ថាចំនួនសត្វផ្សោតស្លាប់ មានការកើន ឡើងជាលំដាប់រួមមាន ក្នុងឆ្នាំ២០១៨ស្លាប់៥ក្បាល ឆ្នាំ២០២០ស្លាប់ចំនួន៩ក្បាលក្នុងនោះ(កូនផ្សោត ៤ក្បាលនិងផ្សោតពេញវ័យ៥ក្បាល) ដោយឡែកថ្មីៗនៅក្នុងខែមករាឆ្នាំ២០២១នេះ ស្លាប់២ក្បាល(កូនផ្សោត១ក្បាលនិងផ្សោតពេញវ័យ១ក្បាល)ហើយ ការស្លាប់នៃចំនួនសត្វផ្សោតនេះគឺកើនឡើងជាបន្ត បន្ទាប់ កំពុងប្រឈមទៅនិងនិរន្តរភាពនៃសត្វផ្សោតនៅក្នុងទន្លេមេគង្គ ៕