សាខាពន្ធដារខេត្តព្រះសីហនុចាប់ផ្តើម ត្រួតពិនិត្យការបង់ពន្ធ និងផាកពិន័យលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២០

0

ខេត្តព្រះសីហនុ ៖លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារខេត្ត និងជាប្រធានក្រុមការងារនាព្រឹកថ្ងៃទី ០២ខែ គុម្ភៈឆ្នាំ ២០២១នេះបានដឹកនាំកម្លាំង ចម្រុះ ចុះធ្វើការត្រួតពិនិត្យយានយន្តមធ្យោបាយ គ្រប់ប្រភេទនៅតាម គោលដៅនានាទូទាំងក្រុងព្រះសីហនុ។
.លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារខេត្តបានលើកឡើងឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០នេះ ក្នុងគោលបំណង ពង្រឹង នូវច្បាប់សារពើពន្ធនិងអនុលោមភាពនៃការបង់ពន្ធចំពោះការបង់ពន្ធលើមធ្យោបាយយានយន្តគ្រប់ប្រភេទគឺចាប់ផ្ដើមបង់នៅខែមិថុនារហូតដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបង់ពន្ធឲ្យបានគ្រប់ៗគ្នាលើមធ្យោបាយយានយន្តរបស់បងប្អូនដើម្បីកុំឱ្យមានការផាកពិន័យនាំឲ្យខាតបង់ថវិកាច្រើន។
ហើយចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលល្មើសក្នុងពេលត្រួតពិនិត្យការបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ត(ការិយាល័យ ចរា ចរណ៍ផ្លូវគោក)ត្រូវធ្វើកំណត់ហេតុរក្សាទុកនិងថែរក្សា។នៅពេលដែលម្ចាស់មធ្យោបាយដឹកជញ្ចូនបំពេញកាតព្វកិច្ចសារពើពន្ធរួចរាល់ទើបអនុញ្ញាតឱ្យមធ្យោបាយនោះធ្វើចរាចរឡើងវិញបាន ហើយការអនុវត្តន៏ច្បាប់ត្រួត ពិនិត្យនេះនិងធ្វើឡើង ទូទាំង ក្រុង .ស្រុក នៃខេត្តព្រះសីហនុ។
.គួររំលិកផងដែរថាកន្លងមករយៈ២ទៅ៣ខែចុងឆ្នាំ ២០២០គេសង្កេតឃើញថាប្រជាពលរដ្ឋជាម្ចាស់យាន យន្តគ្រប់ប្រភេទបាននាំគ្នាទៅធ្វើការបង់ពន្ធផ្លូវលើយានយន្តរបស់ខ្លួននៅតាមធានាគារអេស៊ីលីដាឬសាខាពន្ធដា ខេត្តច្រើនកុះករគួរឲ្យកត់សម្គាល់ ចំណុចនេះសរបញ្ជាក់ឲ្យឃើញថាបងប្អូនជាម្ចាស់យានយន្តយល់ដឹង នូវច្បាប់ សារពើពន្ធ ដែលជាកាតព្វកិច្ចរបស់ខ្លូន។ប៉ុន្តែរទោះជាយ៉ាងនេះក្តីក៏មានការលើកឡើងថាខេត្តព្រះសីហនុរថយន្ត ដែលសលូចលាក់នាំចូលដោយខុសច្បាប់ ក៏ដូចជារថយន្តដែលមិនបានបង់ពន្ធផ្លូវមានចំនួនច្រើន ដោយរថយន្ត ទាំង នោះភាគច្រើនជារថយន្តដឹកទំនិញធំៗ និងរថយន្តដឹកដីកំពុងធ្វើចរាចរណ៏ធ្វើអាជីវកម្មយ៉ាងរលួនលើដងផ្លូវ ជាមួយនិងស្លាកលេខ ក៏ដូចជាពន្ធគយ(ម៉ាញែត)បិទលើកញ្ចក់គ្រប់គ្រាន់ ប៉ុន្តែរ ទាំងស្លាកលេខ ក៏ដូជា ម៉ាញែត របស់គយទាំងនោះ(គ្មានគល់បញ្ជីរ)នៅក្នុងក្រសួងសេដ្ឋកិច្ច ហិរញវត្ថុនោះទេ នេះបើតាមការ ប្រាប់ឲ្យដឹងពីមន្រ្តី ប៉ូលិសចរាចរណ៏ដែលអនុវត្តន៏ច្បាប់ចរាចរណ៏ជាប្រចាំលើដងផ្លូវសាធារណៈតែអ្វីដែលជាកត់សម្គាល់នោះរថយន្តដឹកទំនិញក៏ជារថយន្តដឹកដីទាំងនោះគេមិនដែលឃើញមានមន្រ្តីគយនិងរដ្ឋាករក៏ដូចជាមន្រ្តីពន្ធដាខេត្តព្រះសីហនុចុះធ្វើការត្រួតពិនិត្យដើម្បីមានចំណាត់ការតាមផ្លូវ ច្បាប់ អ្វីនោះឡើយ៕នាគសមុទ្រ