កំពង់ឆ្នាំង: នារសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោ
ស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះផងដែរ កិច្ចប្រជុំបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងស្វែងរកដំណោះស្រាយ ដើម្បីជុំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស។
កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី លោកឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ,លោក កែ សុខុមប្រធានការិយាល័យរដ្ឋបាល, លោកស្រី លីម សុខលាំង ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន៤៤នាក់និងស្រី០៨នាក់៕
សុខ គឹមសៀន