ភ្នំពេញ៖ នា ព្រឹកថ្ងៃ ពុធ ០៦រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឱ្យបានជាប់ជាប្រចាំ និង ជា ពិសេស អនុវត្តគោលនយោបាយ ” ភូមិ-សង្កាត់មានសុវត្ថិភាព ” និងកិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភំ្នពេញ៕