បន្ទាយមានជ័យ ះ យុវជនជាកូនព្រានព្រៃដែលបានចូលរួមរាយអន្ទាក់ឆក់ជ្រូកព្រៃជាមួយឱពុកបែរជាឆក់មនុម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការស្រុកម៉ាឡៃធ្វើការឃាត់ខ្លួនពីបទមនុស្សឃាដដោយចេតនាកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៤នៅចំនុចភូមិឃុំពង្រស្រុកម៉ាទ្បៃខេត្តបន្ទាយមានជ័យ។ លោក សៅ ប៊ុនអធិការនគរបាលស្រុកម៉ាឡៃបានអោយដឹងថា ជនរងគ្រោះដែលត្រូវអន្ទាក់ឆក់ជ្រូកព្រៃឆក់ស្លាប់មានឈ្មោះ ហ៊ុំ ហ៊ន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភមិ-ឃុំទួលពង្រខេត្តបន្ទាយមានជ័យ។យុវជនរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់កាលពីព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៤នៅចំនុចដាក់អន្ទាក់ក្នុងភូមិដែលខ្លួនរស់នៅ។
យោងតាមការធ្វើកោសល្យបច្ចយ័សពជនរងគ្រោះឃើញមានស្នាមខ្សែលួសជាប់និងដៃព្រមទាំងខ្លួននិងសាក្សីដែលបានឃើញហេតុការណ៍ដាក់អន្ទាក់ជ្រូកព្រៃពិតជាអន្ទាស់ជនសង្ស័យនិងឳពុកទើបសមត្ថកិច្ចបានកំណត់មុខសញ្ញាឈានដល់ការឃាត់យុវជនឈ្មោះ ផន ភាស់ អាយុ២០ឆ្នាំ ឯឳពុកឈ្មោះ ផន ភី បានគេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកស្នងការខេត្តដើម្បីចាត់ការបន្ត។